រដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេសមានសេដ្ឋកិច្ចរីកលូតលាស់ទាំងប្រាំពីរ (G7) បានពិភាក្សាអំពីជម្លោះនៅអ៊ីរ៉ង់។ រដ្ឋមន្ត្រី បានចេញសេចក្តីថ្លែងការណ៍រួមមួយដោយអំពាវនាវឱ្យមាន «ការបញ្ឈប់ការវាយប្រហារជាបន្ទាន់លើជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធជនស៊ីវិល»។

ក្រុមរដ្ឋមន្ត្រី បានជួបគ្នាកាលពីថ្ងៃសុក្រនៅខាងក្រៅទីក្រុងប៉ារីស។ សេចក្តីថ្លែងការណ៍និយាយថា «គ្មានហេតុផលណាមួយសម្រាប់ការកំណត់គោលដៅដោយចេតនាលើជនស៊ីវិលក្នុងស្ថានភាពជម្លោះប្រដាប់អាវុធ ព្រមទាំងការវាយប្រហារលើទីតាំងការទូតនោះទេ»។

ក្រុមរដ្ឋមន្ត្រី ក៏បានបញ្ជាក់ជាថ្មីអំពី «ភាពចាំបាច់ដាច់ខាតក្នុងការស្តារឡើងវិញជាអចិន្ត្រៃយ៍» នូវការធ្វើនាវាចរណ៍ដោយសេរី និងសុវត្ថិភាព នៅច្រកសមុទ្រ Hormuz ដែលនៅតែបិទ។
រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Motegi អំពាវនាវឱ្យមានភាពស្ងប់ស្ងាត់ជាបន្ទាន់ជុំវិញសង្គ្រាមនៅអ៊ីរ៉ង់ក្នុងកិច្ចពិភាក្សារបស់ប្រទេស G7 ។ លោកបានអំពាវនាវឱ្យមានភាពស្ងប់ស្ងាត់ចំពោះស្ថានភាពនៅក្នុងប្រទេសអ៊ីរ៉ង់។
លោក Motegi បាននិយាយថា រដ្ឋមន្ត្រីការបរទេសផ្សេងៗទៀត គាំទ្រជំហរជាមូលដ្ឋានរបស់លោកនៅក្នុងកិច្ចប្រជុំ។ លោកនិយាយថា ការធានាថានាវាអាចឆ្លងកាត់ច្រកសមុទ្រ Hormuz ដោយសុវត្ថិភាពគឺជាបញ្ហាសម្រាប់ពិភពលោកទាំងមូលដើម្បីដោះស្រាយ ព្រោះវាបានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក ហើយប្រទេសជប៉ុននឹងរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយដៃគូ រួមទាំងប្រទេស G7 ។