ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ (UNHCR) បាននិយាយកាលពីថ្ងៃសុក្រថា មនុស្សជាង ១ លាននាក់ នៅក្នុងប្រទេសលីបង់ ត្រូវបានបង្ខំឲ្យរត់គេចខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ចាប់តាំងពីការកើនឡើងនៃជម្លោះរវាងលីបង់ និងអ៊ីស្រាអែល នៅថ្ងៃទី ០២ ខែមីនា ដោយព្រមានអំពី «វិបត្តិមនុស្សធម៌កាន់តែធ្ងន់ធ្ងរឡើង»។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ UNHCR បាននិយាយថា អ្នកផ្លាស់ទីលំនៅឥឡូវនេះ មានចំនួនប្រហែល ១ នាក់ ក្នុងចំណោម ៥នាក់ នៅក្នុងប្រទេសនេះ។
UNHCR បានបញ្ជាក់ថា៖«ការផ្លាស់ទីលំនៅឥឡូវនេះ លាតសន្ធឹងពីភាគខាងត្បូង និងទីក្រុង Bekaa ដល់ទីក្រុងបេរូត និងភាគខាងជើង ហើយចំនួន នៅតែបន្តកើនឡើង»។

ទីភ្នាក់ងារនេះ បានកត់សម្គាល់ថា សូម្បីតែនៅក្នុងការផ្លាស់ទីលំនៅក៏ដោយ មនុស្សលែងមានអារម្មណ៍ថាមានសុវត្ថិភាពទៀតហើយ ដោយបានកត់សម្គាល់ថា កាលពីសប្តាហ៍មុន អ៊ីស្រាអែលបានវាយប្រហារលើភាគកណ្តាលទីក្រុងបេរូត រួមទាំងសង្កាត់ដែលមានប្រជាជនរស់នៅច្រើន ហើយការវាយប្រហារមួយ បានត្រូវចំប្លុកមួយនៅជិតសាលារៀនដែលផ្តល់ជម្រកដល់គ្រួសារដែលផ្លាស់ទីលំនៅ»៕