រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បាននិយាយកាលពីថ្ងៃសុក្រថា សាលារៀនជាង ៦០០ កន្លែង នៅទូទាំងប្រទេសអ៊ីរ៉ង់ ត្រូវបានកម្ទេចចោល ឬខូចខាត ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមសកម្មភាពយោធាប្រឆាំងនឹងប្រទេសនេះ នៅថ្ងៃទី ២៨ ខែកុម្ភៈ ដោយមានសិស្ស និងគ្រូបង្រៀនជាង ១.០០០ នាក់ ត្រូវបានសម្លាប់ ឬរងរបួស។

ថ្លែងតាមរយៈតំណភ្ជាប់វីដេអូនៅក្នុងការជជែកដេញដោលបន្ទាន់របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ លោក Araghchi បាននិយាយថា សាលាបឋមសិក្សាមួយ នៅក្នុងទីក្រុង Minab ភាគខាងត្បូងអ៊ីរ៉ង់ ត្រូវបានវាយប្រហារ នៅក្នុងអ្វីដែលលោកបានពិពណ៌នាថា ជាការវាយប្រហារ ដែលបានគ្រោងទុក » ដោយបានបណ្តាលឲ្យសិស្ស និងគ្រូបង្រៀនជាង ១៧៥នាក់ ស្លាប់។

លោក Araghchi បាននិយាយថា អ៊ីរ៉ង់ «កំពុងស្ថិតនៅក្នុងស្ថានភាពនៃសង្គ្រាមខុសច្បាប់ដែលបង្កឡើងដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដោយហៅវាថា ជាសង្គ្រាមឈ្លានពាន «មិនសមហេតុផល និងឃោរឃៅ»។
ដោយសំដៅទៅលើការវាយប្រហារលើសាលារៀននៅក្នុងទីក្រុង Minab លោកបាននិយាយថា ដោយសារ «បច្ចេកវិទ្យាទំនើបបំផុត និងប្រព័ន្ធយោធា និងទិន្នន័យដែលមានភាពជាក់លាក់ខ្ពស់បំផុត» របស់អ្នកវាយប្រហារ «គ្មាននរណាម្នាក់អាចជឿថា ការវាយប្រហារលើសាលារៀននេះ គឺធ្វើឡើងដោយចេតនាមានការគ្រោងទុក»៕