ទីភ្នាក់ងារនេះ បាននិយាយកាលពីថ្ងៃសៅរ៍ថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Mohsin Naqvi បានប្រគល់ភារកិច្ចឲ្យទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ (FIA) របស់ប៉ាគីស្ថាន ត្រួតពិនិត្យការផ្សាយពាណិជ្ជកម្មការងារនៅក្រៅប្រទេស ក្នុងកិច្ចខិតខំប្រឹងប្រែងថ្មីមួយ ដើម្បីបង្ក្រាបការជួញដូរមនុស្ស។

ទីក្រុងអ៊ីស្លាម៉ាបាដ បានបង្កើនការបង្ក្រាបរបស់ខ្លួនលើអន្តោប្រវេសន៍ខុសច្បាប់ និងការជួញដូរមនុស្ស បន្ទាប់ពីមានសោកនាដកម្មតាមទូកជាច្រើន និងការចាប់ខ្លួនជនជាតិប៉ាគីស្ថាន និងបរទេសជាច្រើននាក់នៅអាកាសយានដ្ឋាន ជាមួយនឹងឯកសារក្លែងក្លាយ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។

ក្នុងអំឡុងពេលទស្សនកិច្ចទៅកាន់ទីស្នាក់ការកណ្តាលរបស់ FIA មន្ត្រីបានជម្រាបជូនលោក Naqvi អំពីការចងក្រងទិន្នន័យរបស់បុគ្គលដែលពាក់ព័ន្ធនឹងការជួញដូរមនុស្ស ដើម្បីកំណត់គោលដៅលើគម្រោងជ្រើសរើសបុគ្គលិកក្លែងក្លាយ ដែលទាក់ទាញពលរដ្ឋ ដោយការសន្យាមិនពិតអំពីការងារនៅក្រៅប្រទេស។
លោក Naqv បានប្រាប់មន្ត្រី FIA ថា៖«ការផ្សាយពាណិជ្ជកម្មការងារទាំងអស់នៅក្រៅប្រទេស គួរតែត្រូវបានត្រួតពិនិត្យតាមអ៊ីនធឺណិត ហើយការយល់ដឹងរបស់សាធារណជន គួរតែត្រូវបានធានាអំពីការផ្សាយពាណិជ្ជកម្មដែលធ្វើឲ្យមានការយលច្រឡំ»៕