ក្រុមបាតុករអ៊ីស្រាអែលរាប់រយនាក់បានប្រមូលផ្តុំគ្នានៅទីក្រុង Tel Aviv និងទីក្រុងមួយចំនួនទៀតរបស់ប្រទេសអ៊ីស្រាអែលកាលពីថ្ងៃសៅរ៍២៨មីនា ដើម្បីតវ៉ាប្រឆាំងនឹងការដុតបញ្ឆេះសង្គ្រាមនៅមជ្ឈិមបូព៌ា ក្នុងបាតុកម្មគ្មានការអនុញ្ញាតដែលកងកម្លាំងសន្តិសុខបានព្យាយាមបំបែក។
ការតវ៉ាប្រចាំសប្តាហ៍ប្រឆាំងនឹងសង្គ្រាមដែលបានចាប់ផ្តើមដោយអ៊ីស្រាអែល និងសហរដ្ឋអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់កាលពីថ្ងៃទី២៨ ខែកុម្ភៈ២០២៦ បានកើតឡើងនៅទីក្រុង Tel Aviv និងទីក្រុងធំៗផ្សេងទៀត ដោយដំបូងឡើយទាក់ទាញអ្នកចូលរួមត្រឹមតែរាប់សិបនាក់ប៉ុណ្ណោះ។
ចំនួនឥឡូវនេះទំនងជាកំពុងកើនឡើង ទោះបីជាចំនួនអ្នកចូលរួមមិនដល់រាប់ម៉ឺននាក់ដូចដែលចំនួនមនុស្សចេញធ្វើបាតុកម្មតាមដងផ្លូនានាវនៅទីក្រុង Tel Aviv កាលពីឆ្នាំមុនដើម្បីតវ៉ាប្រឆាំងនឹងសង្គ្រាមនៅហ្កាហ្សាក៏ដោយ។
អតីតសមាជិកសភា និងអង្គការឆ្វេងនិយមជាច្រើនបានចូលរួមការជួបជុំគ្នាកាលពីថ្ងៃសៅរ៍ រួមទាំង ក្រុមចលនា Standing Together, Peace Now និង Women Wage Peace។
វីដេអូ បានបង្ហាញពីកងកម្លាំងមន្ត្រីអនុវត្តច្បាប់កំពុងព្យាយាមបំបែកក្រុមបាតុករនៅទីក្រុង Tel Aviv។ ឈុតឆាកស្រដៀងគ្នានេះ ក៏ត្រូវបានថតដោយក្រុមសកម្មជននៅភាគខាងជើងទីក្រុង Haifa របស់អ៊ីស្រាអែល ផងដែរ៕


