ការតវ៉ាមានឈ្មោះថា គ្មានស្ដេច ផ្ទុះឡើងទូទាំងអាមេរិក​ប្រឆាំង​គោល​នយោបាយ​លោក​Trump និងសង្គ្រាមអ៊ីរ៉ង់

2026/03/29 10:10:41 am        131

ការតវ៉ាទ្រង់ទ្រាយធំប្រឆាំងនឹងរដ្ឋបាលលោក Trump កំពុងផ្ទុះឡើងនៅ​ក្នុងទីក្រុង​នានា​ទូទាំង​សហរដ្ឋអាមេរិក ដែលជាការជួបជុំលើកទីបីនៃការតវ៉ាមានឈ្មោះថា គ្មានស្ដេចនៅអាមេរិកទេ (No Kings) ដែលធ្លាប់បានទាក់ទាញហ្វូងមនុស្សរាប់លាននាក់។

ក្រុម​អ្នករៀបចំសកម្មភាពតវ៉ានិយាយថា ពួកគេកំពុងតវ៉ា​ប្រឆាំងនឹងគោល​នយោបាយ​ដែលដាក់ដោយប្រធានាធិបតីអាមេរិកលោក Donald Trump រួមទាំងសង្គ្រាមនៅអ៊ីរ៉ង់ ការអនុវត្តច្បាប់អន្តោប្រវេសន៍សហព័ន្ធ និងការកើនឡើងនៃការចំណាយលើជីវភាពរស់នៅរបស់ប្រជាជនអាមេរិក។

ក្រុមខាងលើបាននិយាយថា លោក Trump ចង់គ្រប់គ្រងពួកគេដូចមេដឹកនាំផ្តាច់ការ។ ប៉ុន្តែនេះគឺជាអាមេរិក ហើយអំណាចជារបស់ប្រជាជន មិនមែនសម្រាប់អ្នកចង់ក្លាយជាស្តេច ឬមិត្តភក្តិមហាសេដ្ឋីនោះទេ។

សកម្មភាពតវ៉ាពេញមួយថ្ងៃកាលពីថ្ងៃសៅរ៍ បានកើតឡើងនៅស្ទើរតែគ្រប់ទីក្រុងធំៗរបស់សហរដ្ឋអាមេរិក រួមទាំងទីក្រុង New York, Washington DC និង Los Angeles។

ការតវ៉ាបានគ្របដណ្ដប់លើដងផ្លូវនានានៃរដ្ឋធានី Washington DC ពេញមួយរសៀល ដោយមានហ្វូងមនុស្សដើរក្បួនពាសពេញរដ្ឋធានីរបស់ប្រទេសនេះ។ ក្រុមអ្នកតវ៉ាបានតម្រង់ជួរតាមជណ្តើរនៃវិមានរម្លឹកវិញ្ញាណក្ខន្ធ Lincoln Memorial និងបានប្រមូលផ្តុំគ្នានៅឧស្យាន National Mall៕

អត្ថបទដែលទាក់ទង

Washington Post៖ មន្ទីរបញ្ចកោណកំពុងត្រៀមប្រតិបត្តិការថ្មើរជើងជាច្រើនសប្តាហ៍ក្នុងប្រទេសអ៊ីរ៉ង់
2026/03/29 12:09:15 pm        1
មនុស្សរាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នាតវ៉ាប្រឆាំងក្រុមស្តាំនិយមជ្រុលនៅទីក្រុងឡុងដ៍្រ ចក្រភពអង់គ្លេស
2026/03/29 11:36:34 am        1
មនុស្សរាប់ពាន់នាក់ប្រមូលផ្ដុំគ្នាតវ៉ានៅទូទាំងប្រទេសក្រិកប្រឆាំងនឹងសង្គ្រាមនៅអ៊ីរ៉ង់
2026/03/29 10:59:17 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Washington Post៖ មន្ទីរបញ្ចកោណកំពុងត្រៀមប្រតិបត្តិការថ្មើរជើងជាច្រើនសប្តាហ៍ក្នុងប្រទេសអ៊ីរ៉ង់

2026/03/29 12:09:15 pm
​រាជរដ្ឋាភិបាលកំពុងដាក់ចេញវិធានការជាបន្តបន្ទាប់ ដើម្បីសម្រាលផលលំបាកពីវិបត្តិតម្លៃ​ប្រេងសកល
2026/03/29 12:06:16 pm
​អ្នកនាំពាក្យ៖ រាជរដ្ឋាភិបាលកំពុងបន្តការងារការទូតយ៉ាងសកម្ម ដើម្បីការពារទឹកដី និងប្រជាជន
2026/03/29 11:55:26 am
​អភិបាលខេត្តពោធិ៍សាត់ អញ្ជើញកាត់ស្រោមវិញ្ញាសាប្រឡងជ្រើសរើស​ឱ្យចូល​បម្រើ​ការងារក្នុងក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០២៦
2026/03/29 11:48:50 am
​អភិបាលខេត្តកំពង់ចាម ស្នើបេក្ខជនប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារទាំងអស់ ត្រូវប្រកាន់តាមគោលការណ៍ «ចេះ គឺ ជាប់»
2026/03/29 11:44:56 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/03/28 09:42:06 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/03/24 04:43:07 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/03/26 11:06:47 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/03/26 03:02:09 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am