អភិបាលខេត្តតាកែវ៖ ការប្រឡងមន្រ្តីពន្ធនាគារ អ្នកចេះគឺ​ជាប់​ដោយ​សារ​មាន​សមត្ថភាព​ពិត​ប្រាកដ​

2026/03/29 05:20:34 pm        277

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានលើកឡើងថា បេក្ខជន បេក្ខនារី ដែល​នឹង​ប្រឡង​ជាប់​ជា​មន្រ្តី​ពន្ធនាគារ គឺពឹងផ្អែកទាំងស្រុងលើសមត្ថភាពផ្ទាល់ខ្លួន ដោយគ្មានការអន្តរាគមន៍ ឬ​ការ​ប្រើ​ប្រាស់​ខ្សែខ្នងណាមួយឡើយ។

នៅក្នុងឱកាសអញ្ជើញកាត់ស្រោមវិញ្ញាសារប្រឡងប្រជែងជ្រើសរើសបេក្ខជនឲ្យចូលបម្រើការងារក្នុង​ក្របខណ្ឌមន្រ្តីពន្ធនាគារ ក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០២៦ ដែលធ្វើឡើងនៅព្រឹកថ្ងៃអាទិត្យ ទី​២៩ ខែមីនា ឆ្នាំ២០២៦ នៅវិទ្យាល័យជាស៊ីមតាកែវ ដោយមានការចូលរួមពីឯកឧត្តម សរ ភមរ៉ា អគ្គនាយករងនៃអគ្គនាយកដ្ឋានធនធានមនុស្ស នៃក្រសួងមហាផ្ទៃ រួមនឹង​មន្រ្តី​ពាក់​ព័ន្ធ​ជា​ច្រើន​រូប​ទៀត។

ឯកឧត្តម វ៉ី សំណាង បានបញ្ជាក់យ៉ាងច្បាស់ៗថា៖ «ការប្រឡង​ធ្វើឡើង​តាម​គោលកា​រណ៍អ្ន​ក​ចេះ​គឺ​ជាប់ អ្នកដែលប្រឡងជាប់ គឺជាប់ដោយគ្មានខ្សែឬមានខ្នងអ្នកណាឡើយ។ យើង​ធានា​ថា​ការ​ប្រឡង​នេះនឹងប្រព្រឹត្តទៅដោយស្មើរភាព តម្លាភាព និងយុត្តិធម៌ ដើម្បី​ជ្រើស​រើស​បាន​ធន​ធាន​មនុស្ស​ពិត​ប្រាកដសម្រាប់បម្រើការងារជូនជាតិមាតុភូមិ។

ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តតាកែវក៏បានជម្រុញ និងលើកទឹកចិត្ត ដល់ប្អូនៗ ក្មួយ​​ៗ​ដែល​ជា​បេក្ខជនប្រឡងទាំងអស់គ្នាត្រូវខិតខំប្រែងក្នុងការប្រឡងឱ្យអស់ពីសមត្ថភាពរបស់ខ្លួន ដើម្បី​លើក​មុខមាត់គ្រួសារផង និងបានជាប់ជាមន្រ្តីក្របខណ្ឌ បម្រើការងារជាមន្រ្តីពន្ធនាគារ នៅ​តាមខេត្ត​របស់​ខ្លួន។

សូមជម្រាបផងដែរថា សម្រាប់មណ្ឌលប្រឡងវិទ្យាល័យជាស៊ីមតាកែវ មាន១៧បន្ទប់ មាន​បេក្ខជន​ បេក្ខនារី ប្រឡងសរុបចំនួន ៣៩៦ នាក់ មកពីខេត្តចំនួន៣ រួមមាន៖ខេត្តកំពង់ស្ពឺ ខេត្ត​កណ្ដាល ​និងខេត្តតាកែវ បានដាក់ពាក្យចូលរួមប្រឡងប្រជែងក្នុងឆ្នាំនេះ។ ក្នុងដំណើរ​ការ​ប្រឡង​ត្រូវ​បាន​រៀបចំឡើងយ៉ាងតឹងរឹង និងយកចិត្តទុកដាក់ខ្ពស់ ដើម្បីធានាបាននូវប្រសិទ្ធភាព និង​ភាព​ត្រឹម​ត្រូវ​នៃ​ការប្រឡងជ្រើសរើស៕

អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm