ក្រសួងឧស្សាហកម្ម លើកទឹកចិត្តអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធចុះឈ្មោះលើថ្នាលឌីជីថល ដើម្បី​ទទួល​បាន​អត្ត​សញ្ញាណផ្លូវការ និងអត្ថប្រយោជន៍នានាពីរាជរដ្ឋាភិបាល

2026/03/29 05:28:34 pm        367

ថ្នាក់ដឹកនាំក្រសួងឧស្សាហកម្ម បានជំរុញឲ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ចូលរួមចុះឈ្មោះ​លើ​ថ្នាល​ឌីជីថល ដើម្បីទទួលបានអត្តសញ្ញាណផ្លូវការ និងអត្ថប្រយោជន៍នានាពីរាជរដ្ឋាភិបាល។ ការ​ចុះ​ឈ្មោះ​នេះអនុវត្តដោយស្ម័គ្រចិត្ត ឥតគិតថ្លៃ និងមិនមានកាតព្វកិច្ចពន្ធទេ សម្រាប់អ្នក​មាន​ចំណូល​ក្រោម​កំណត់ និងត្រូវបានចាត់ទុកជាគន្លឹះសំខាន់ក្នុងការចូលរួមដំណើរការសេវាសង្គម ហិរញ្ញវត្ថុ និងការអភិវឌ្ឍអាជីវកម្ម។

ថ្លែងនៅក្នុងពិធីបើក «យុទ្ធនាការផ្សព្វផ្សាយការចុះឈ្មោះតាមថ្នាលឌីជីថល នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦, សាលាខេត្តកំពត ឯកឧត្តម ម៉ាត់ សារី អនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធបានបញ្ជាក់ថា ការចុះឈ្មោះតាមថ្នាលឌីជីថលនេះ គឺជាផ្នែកមួយសំខាន់ក្នុងការអនុវត្ត «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨» ដែលបានដាក់ឱ្យអនុវត្តតាំងពីឆ្នាំ២០២៣ មកក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល។ ថ្នាលឌីជីថលសម្រាប់ចុះឈ្មោះនេះ ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ដោយផ្តល់ភាពងាយស្រួល ឥតគិតថ្លៃ និងផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត ដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងការចុះឈ្មោះ ដើម្បីទទួលបានអត្តសញ្ញាណ និងអត្ថប្រយោជន៍ផ្សេងៗ។

ឯកឧត្តមបានបញ្ជាក់ថា ការចុះឈ្មោះនេះមិនត្រឹមតែផ្តល់អត្តសញ្ញាណផ្លូវការ ដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបើកឱកាសឱ្យពួកគេទទួលបានសេវាសង្គម និងសេវាហិរញ្ញវត្ថុផ្លូវការ ដូចជាការចូលជាសមាជិកបេឡាជាតិសន្តិសុខសង្គម និងការទទួលបានឥណទានពីធនាគារ។លើសពីនេះ អ្នកដែលមានចំណូលក្រោម ២៥០លានរៀលក្នុងមួយឆ្នាំ នឹងមិនមានកាតព្វកិច្ចបង់ពន្ធ និងមិនចាំបាច់រៀបចំឯកសារប្រកាសពន្ធឡើយ ដែលជាការលើកទឹកចិត្តដ៏សំខាន់ពីរាជរដ្ឋាភិបាល។

ឯកឧត្តមបន្តថា ការចុះឈ្មោះក៏ជួយបង្កើនឱកាសក្នុងការអភិវឌ្ឍជំនាញ បង្កើនប្រាក់ចំណូល និងពង្រីកអាជីវកម្មផងដែរ ជាពិសេស វិញ្ញាបនបត្រចុះឈ្មោះនេះ ត្រូវបានទទួលស្គាល់ទាំងក្រសួង-ស្ថាប័ន និងវិស័យឯកជន ដែលអាចប្រើប្រាស់ជាផ្លូវការសម្រាប់សកម្មភាពអាជីវកម្ម និងការទទួលបានសេវាផ្សេងៗ។ឯកឧត្តមបានអំពាវនាវឱ្យបងប្អូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ ចូលរួមចុះឈ្មោះលើថ្នាលឌីជីថលឱ្យបានទូលំទូលាយ ដើម្បីទទួលបានអត្ថប្រយោជន៍ និងការគាំទ្រពីរាជរដ្ឋាភិបាល ជាកត្តាសំខាន់ក្នុងការលើកកម្ពស់ជីវភាព និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំ។

សូមជម្រាបថា បច្ចុប្បន្នការចុះឈ្មោះត្រូវបានសម្រួលតាមរយៈការសហការជាមួយធនាគារ និងស្ថាប័នហិរញ្ញវត្ថុចំនួន ៩ ដោយមិនគិតថ្លៃ។ហើយគិតត្រឹមថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ មានអ្នកចុះឈ្មោះសរុបជាង ៣៣ម៉ឺននាក់ ក្នុងនោះមានកម្មករ-និយោជិត សហគ្រាសធុនមីក្រូ និងបុគ្គលស្វ័យនិយោជន៍ភាគច្រើន។ ចំណែកខេត្តកំពត មានអ្នកចុះឈ្មោះជាង ៨ពាន់នាក់ ស្ថិតនៅលំដាប់ទី១៣ទូទាំងប្រទេស៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm