សង្គ្រាមអាមេរិក-អ៊ីស្រាអែលជាមួយអ៊ីរ៉ង់ មានអាយុកាលជាងមួយខែ ខណៈគ្មានសញ្ញាបញ្ចប់

2026/03/29 05:38:38 pm        249

ខណៈជម្លោះអាមេរិក-អ៊ីស្រាអែលជាមួយអ៊ីរ៉ង់បានឈានដល់អាយុកាលជាងមួយខែ ការផ្ទុះឡើងនៃជម្លោះដ៏ធំបំផុតនៅមជ្ឈិមបូព៌ាមិនធ្លាប់មានក្នុងរយៈពេលជាច្រើនទសវត្សរ៍ បានបង្កឱ្យមានការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយនៅទូទាំងតំបន់ និងរលកនៃការប៉ះពាល់ធ្ងន់ធ្ងរនៅជុំវិញពិភពលោក។

ទោះបីជាមានរបាយការណ៍ពីលទ្ធភាពនៃការចរចារវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ ដើម្បីបញ្ឈប់អរិភាពក៏ដោយ ក៏ពុំមានវឌ្ឍនភាពជាក់ស្តែងឆ្ពោះទៅរកសន្តិភាពណាមួយបានកើតឡើងនោះដែរ ខណៈការវាយប្រហារជាបន្តបន្ទាប់ និងការបង្កើនកម្លាំងយោធាបានធ្វើឱ្យថយចុះក្តីសង្ឃឹមសម្រាប់ការបន្ធូរបន្ថយភាពតានតឹងយ៉ាងឆាប់រហ័ស។

សង្គ្រាមបានផ្ទុះឡើងនៅថ្ងៃទី២៨ កុម្ភៈ២០២៦ ជាមួយនឹងការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល ទៅលើទីក្រុងតេអេរ៉ង់ និងទីក្រុងតូចធំជាច្រើនទៀតរបស់អ៊ីរ៉ង់។ ចាប់តាំងពីពេលនោះមក ការវាយប្រហារនៅតែបន្ត ដោយកំណត់គោលដៅមជ្ឈមណ្ឌលបញ្ជាការយោធាសំខាន់ៗ រោងចក្រផលិតមីស៊ីល ហេដ្ឋារចនាសម្ព័ន្ធថាមពល និងរោងចក្រនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ។

ជាការឆ្លើយតប អ៊ីរ៉ង់បានបើកការវាយប្រហារដោយមីស៊ីល និងយានដ្រូនជាង៨០ លើកប្រឆាំងនឹងអ៊ីស្រាអែល និងមូលដ្ឋានយោធាអាមេរិកនៅទូទាំងមជ្ឈិមបូព៌ា រួមទាំងនៅគុយវ៉ែត បារ៉ែន កាតា ហ្ស៊កដានី អារ៉ាប៊ីសាអ៊ូឌីត និងអារ៉ាប់រួម។

ជម្លោះនេះបានបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសយ៉ាងច្រើន ដោយចំនួនអ្នកស្លាប់នៅក្នុងប្រទេសអ៊ីរ៉ង់ត្រូវបានប៉ាន់ប្រមាណថាមានចំនួនជាង ១.៩០០ នាក់ និងរបួសជាង២៤.៨០០ នាក់ រួមទាំងការស្លាប់ដែលបានបញ្ជាក់របស់មេដឹកនាំកំពូលលោក Ali Khamenei មន្ត្រីសន្តិសុខកំពូលលោក Ali Larijani និងរដ្ឋមន្ត្រីក្រសួងចារកម្ម លោក Esmaeil Khatib។ កងកម្លាំងអ៊ីស្រាអែល និងសហរដ្ឋអាមេរិកក៏បានរងការខាតបង់ផងដែរ ដោយមានរបាយការណ៍ថា ជនជាតិអ៊ីស្រាអែលយ៉ាងហោចណាស់ ១៩ នាក់ និងយោធាសហរដ្ឋអាមេរិកចំនួន១៣ នាក់បានស្លាប់៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm