រដ្ឋមន្ត្រីទេសចរណ៍៖ សហគមន៍ទេសចរណ៍ ​និង​អេកូទេសចរណ៍ ​បានអភិវឌ្ឍរួចរាល់​ទទួល​ភ្ញៀវ​ចូល​ទស្សនា

2022/03/31 07:24:16 pm        520

ភ្នំពេញ៖ នៅថ្ងៃ៣១ ខែមីនានេះនៅក្រសួងទេសចរណ៍ បានបើកប្រជុំលើកទី១ គណៈកម្មាធិការជាតិ គ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ដែលមានការចូលរួមពីឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិសា្ថន។

តាមរយៈគណកម្មាធិការជាតិ គឺយើងបានបង្កើត និងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍ និង​អេកូទេសចរណ៍ជាច្រើន។

ឯកឧត្តម រដ្ឋមន្ត្រី ថោង ខុន ក្នុងនាមជាប្រធានគណៈកម្មាធិការជាតិ គ្រប់គ្រង និងអភិវឌ្ឍន៍​សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ បានថ្លែងថា ​នៅក្នុងអំឡុងពេលដែល ពិភពលោក​កំពុងជួបការរាតត្បាតមេរោគកូវីដ១៩កម្ពុជា តាមរយៈគណៈកម្មាធិការជាតិ គឺបានបង្កើត​សហគមន៍​ទេសចរណ៍ និងអេកូទេសចរណ៍ ​និងមាន​ការ​អភិវឌ្ឍ ដើម្បីជម្រុញការទទួលភ្ញៀវទេសចរ​ជាតិ​អន្តរជាតិ​អញ្ជើញទៅទស្សនាកម្សាន្ត ​ជាពិសេសនៅក្នុងអំឡុងពេលបុណ្យចូលឆ្នាំប្រពៃណីជាតិ នឹងឈានចូលមកដល់នៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ​ប៉ុន្មានថ្ងៃនេះទៀតនេះ។

ឯកឧត្តម ថោង ខុន មានប្រសាសន៍ថា ក្នុងចំណោមសហគមន៍​ទេសចរណ៍ និងអេកូទេសចរណ៍​ដែលយើង​បាន​បញ្ចូល​សកម្មភាព​ទេសចរណ៍​ដែលអាចអោយភ្ញៀវទេសចរ​ទៅទស្សនាបាននោះ គឺមាន​សហគមន៍​ជាច្រើនបានអភិវឌ្ឍន៍អោយមានផ្លូវស្អាត ​រៀបចំដាក់បណ្តាញប្រព័ន្ធទូរស័ព្ទ Internet តភា្ជប់បណ្តាញ​អគ្គិសនី ការបោសសំអាតមីន ​ការរៀបចំទីតាំងដាក់ធុងសម្រាម និង​បណ្តុះបណ្តាលមគ្គុទេសទេសចរណ៍ បដិសណ្ឋារកិច្ច ​នៅក្នុងសហគមជាដើម។

បើតាមលោក ជុក ជំនោរ​ ប្រធាន​នាយកអភិវឌ្ឍន៍ទេសចរណ៍នៃក្រសួងទេសចរណ៍ថ្លែងថា ក្នុង​បរិបទកូវីដនេះ ក្រុមការងារបានចុះ​បណ្តុះបណ្តាល​បញ្ចូល​សកម្មភាព​ទេសចរណ៍​បៃតង​បាន​ចំនួនជាង៤០កន្លែងបន្ថែមទៀត និងបានបង្កើតការងារក្នុងសហគមន៍​បានចំនួនជាង៧០០នាក់ ​បន្ថែម​ទៀត ហើយចំណោមសហគមន៍ទេសចរណ៍​ និង​អេកូទេសចរណ៍​ទំាងនោះ ក៏មាន​សហគមន៍មួយចំនួនស្នើរាជរដ្ឋាភិបាល ​ពង្រីក​ស្ថាបនាផ្លូវចូលសហគមន៍ ការតភ្ជាប់​បណ្តាញ​អគ្គិសនី​ និងបណ្តាញទូរសព្ទ Internetជាដើម។

សូមបញ្ជាក់ថា នៅទាំងប្រទេស មានសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍បានរៀបចំ​សៀវភៅ​បញ្ជីសារពើភណ្ឌតំបន់​ទេសចរណ៍ជិត១១០០កន្លែង អាចទៅលេងកម្សាន្ត ក្នុងនោះ​សហគមន៍ស្ថិតនៅក្រោមការគ្រប់គ្រងដោយក្រសួងបរិស្ថាន មានចំនួន ១៨២សហគមន៍​ក្នុងនោះ​មាន​សហគមន៍បញ្ចូល​សកម្មភាពទេសចរណ៍មានចំនួន ២៦សហគមន៍ ​ហើយសហគមន៍​ស្ថិតក្នុង​ការគ្រប់គ្រង​ដោយក្រសួងទេសចរណ៍មានចំនួន ៨៦សហគមន៍ ។ក្រៅពីនេះ ជា​សហគមន៍​ស្ថិតក្រោមការ​គ្រប់គ្រងរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ ​និងនេសាទ ហើយតាមរយៈសហគមន៍​ដែលបាន​បញ្ចូល​សកម្មភាពទេសចរណ៍នោះ គឺបានផ្លាស់​ប្តូរមុខរបរពលរដ្ឋ​ក្នុង​សហគមន៍​ពីការកាប់ឈើ ​ដុតធ្យូង ​និងបរបាញ់សត្វព្រៃ​ ទៅជាការខិតខំថែរក្សាព្រៃឈើ និង​សត្វព្រៃ ធ្វើ​ការងាររកចំណូលពីវិស័យទេសចរណ៍វិញ៕អត្ថបទ៖ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        141
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        95
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ

2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm