ប្រធានក្រុមការងារចុះមូលដ្ឋានឃុំទងត្រឡាច អំពាវនាវ​ពលរដ្ឋ​ជឿ​ជាក់​លើ​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​របស់​រាជរដ្ឋាភិបាល

2026/03/29 07:45:13 pm        458

កំពង់ចាម៖ ឯកឧត្តម ឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង​ជា​ប្រធានក្រុមការងាចុះមូលដ្ឋានឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានអំពាវ​នាវ​ទៅ​កាន់​ពលរដ្ឋ​ សូមជឿជាក់លើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយលើបញ្ហាព្រំដែន ជាមួយ​ប្រទេស​ថៃ ​ហើយកុំជឿក្រុមប្រឆាំង ដែលគ្មានធ្វើអ្វីជាប្រយោជន៍ដល់ប្រទេសជាតិសោះ ក្រៅ​តែ​ពី​ការ​ញុះញ​ង់​ឲ្យខ្មែរបែកបាក់គ្នា ។

ក្នុងពិធីជួបសំណេះសំណាល ជាមួយពលរដ្ឋនៅឃុំទងត្រឡាច ដែលមានការចូលរួមពីលោក ប៊ុន ឡាដា អភិបាលស្រុកស្រីសន្ធរ និងក្រុមការងារមានលោក សេង ហ៊ួរលាង លោក សេង ខាំងទៀង លោក ពូន វណ្ណា នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឧកញ៉ា ឡូវ ហ៊ឹង បាន​មាន​ប្រសាសន៍​ថា ​ចំពោះបញ្ហាព្រំដែនរាជរដ្ឋាភិបាលកម្ពុជា គឺខិតខំប្រឹងប្រែងខ្លាំងណាស់ ដើម្បីធ្វើ​យ៉ាង​ណា ​ដោះស្រាយបានដោយសន្តិវិធី និងនាំមកនូវសុខសន្តិភាពជូនប្រជាពលរដ្ឋ ជា​ពិសេស​ការ​បញ្ចៀស​នូវសង្គ្រាម ដែលធ្វើឲ្យមានតែការព្រាត់ប្រាស់ ខូចខាតហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសម្បែង ក៏​ដូចជាស្លាប់ របួស និងពិការ ។

ឯកឧត្តមឧកញ៉ា បានបន្តថា តាមរយៈការរកដំណោះស្រាយដោយសន្តិវិធីនេះ គឺរាជរដ្ឋាភិបាល បាន​ជ្រើសយកយន្តការច្បាប់អន្តរជាតិ ឬវិស័យការទូត ដើម្បីឲ្យអន្តរជាតិជួយដល់កម្ពុជា ដែល​ត្រូវ​ការ​តែ​សុខសន្តិភាព ដូចនេះហើយ ជម្រើសដ៏ល្អរបស់រាជរដ្ឋាភិបាលនេះ សូមប្រជា​ពលរដ្ឋ​គាំទ្រ​ជឿជាក់។

ក្នុងឱកាសនេះ ប្រធានក្រុមការងារចុះមូលដ្ឋានឃុំទងត្រឡាច និងក្រុមការងារ ក៏​បាន​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​បន្តចូលរួមជាមួយរាជរដ្ឋាភិបាល ទោះក្នុងកាលៈទេសៈដូចបច្ចុប្បន្ន តាមរយៈ​ការ​ជួយ​អភិវឌ្ឍ​មូល​ដ្ឋាន ការយកចិត្តទុកដាក់ដល់សុខទុក្ខដល់ប្រជាពលរដ្ឋ និងការផ្ដល់ជំ​នួយ​សម្រាប់​ពលរដ្ឋ​មាន​ជីវភាពខ្វះខាត លើកកម្ពស់សុខុមាលភាពសង្គម វិស័យអប់រំ និងការកសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជាដើម។

ជាមួយនឹងការសួរសុខទុក្ខ និងសំណេះសំណាលនេះ ឯកឧត្តម ឧកញ៉ា ឡូវ ហ៊ឹង ក៏​បាន​នាំ​យក​អំណោយ​របស់​សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មាន​ដូច​ជា​គ្រឿង​ឧប​ភោ​គបរិភោគមួយចំនួន ចែកជូនប្រជាពលរដ្ឋ ក្នុងនោះមានថ្នាំពេទ្យ ម្សៅ​ទឹក​ដោះ​គោស​ម្រាប់​ទារ​ក​ផ្ដល់កង់អាគុយដល់កុមារមានជីវភាពខ្វះខាត ប្រហុក តែស្ករ និងថវិកាមួយចំនួន ជូន​ប្រជា​ពលរដ្ឋ​ប្រមាណ ៣០០នាក់ ។ ជាមួយនេះ ឯកឧត្តមឧកញ៉ា ក៏បានប្រគេន ស៊ីម៉ង់២តោន សម្រាប់​ចាក់សាបក្នុងវត្តទងត្រឡាច ឧបត្ថម្ភទូរទស្សន៍ ដល់សាលាបឋមសិក្សាខ្ទឹង សម្រាប់​បង្រៀន​សិស្ស លើវិស័យឌីជីថល ឧបត្ថម្ភខ្សែភ្លើងអគ្គិសនី សម្រាប់វត្តចំនួន៣ ក្នុងឃុំទងត្រឡាច ឧបត្ថម្ភ​ប្រាក់ខែដល់គ្រូបង្រៀន រួមទាំងការផ្ដល់ថវិកាប្រមាណ ៥ ០០០ដុល្លារ លើការ​ងារ​ទាំង​អស់នេះ។

ក្នុងឱកាសនោះ លោក ប៊ុន ឡាដា អភិបាលស្រុកស្រីសន្ធរ ជំនួសមុខឲ្យពលរដ្ឋក្នុងឃុំទងត្រឡាច បាន​ថ្លែងអំណរគុណដល់ឯកឧត្តមឧកញ៉ា ឡូវ ហ៊ឹង និងក្រុមការងារ ដែលតែង​តែ​ជួយ​ដោះ​ស្រាយ​ទុក្ខ​លំបាករបស់ពលរដ្ឋក្នុងឃុំ ជាមួយនឹងការអភិវឌ្ឍ នូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ៕ អត្ថបទ បាន សុខរិទ្ធិ 

អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm       
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm