អ៊ីរ៉ង់ គំរាមវាយប្រហារសាកលវិទ្យាល័យនានារបស់អាមេរិកនៅមជ្ឈិមបូព៌ា ខណៈសង្គ្រាមក្ដៅខ្លាំង

2026/03/29 08:13:59 pm        154

កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់នៅថ្ងៃអាទិត្យ ២៩មីនានេះ បានគំរាមវាយប្រហារសាកលវិទ្យាល័យទាំងឡាយរបស់សហរដ្ឋអាមេរិកនៅមជ្ឈិមបូព៌ាបន្ទាប់ពីនិយាយថាការវាយប្រហាររួមគ្នារបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបំផ្លាញសាកលវិទ្យាល័យអ៊ីរ៉ង់ចំនួនពីរ។

សេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បាននិយាយថា ប្រសិនបើរដ្ឋាភិបាលអាមេរិកចង់ឱ្យសាកលវិទ្យាល័យរបស់ខ្លួននៅក្នុងតំបន់នេះរួចផុតពីការសងសឹក ខ្លួនត្រូវតែថ្កោលទោសការទម្លាក់គ្រាប់បែកលើសាកលវិទ្យាល័យរបស់អ៊ីរ៉ង់នៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការមួយត្រឹមម៉ោង១២ ថ្ងៃត្រង់ថ្ងៃចន្ទ ទី៣០ ខែមីនា ម៉ោងនៅទីក្រុងតេអេរ៉ង់។

សេចក្តីថ្លែងការណ៍នេះបានបន្ថែមថា អ៊ីរ៉ង់ណែនាំបុគ្គលិក សាស្ត្រាចារ្យ និងនិស្សិតទាំងអស់នៃបណ្ដាសាកលវិទ្យាល័យអាមេរិកនៅក្នុងតំបន់ និងអ្នកស្រុករស់នៅតំបន់ជុំវិញរបស់សាកលវិទ្យាល័យនានា ឱ្យនៅចម្ងាយមួយគីឡូម៉ែត្រពីបរិវេណសាកលវិទ្យាល័យទាំងនោះ។

សាកលវិទ្យាល័យអាមេរិកជាច្រើនស្ថិតនៅពាសពេញតំបន់ឈូងសមុទ្រ ដូចជាសាកលវិទ្យាល័យ Texas A&M ក្នុងប្រទេសកាតា និងសាកលវិទ្យាល័យ New York University នៅអារ៉ាប់រួមជាដើម។

យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ ការវាយប្រហារពេញមួយយប់ថ្ងៃសុក្រដល់ថ្ងៃសៅរ៍បានប៉ះចំទីក្រុងតេអេរ៉ង់ រួមទាំងសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៅភាគឦសាននៃរដ្ឋធានី ដោយបានបំផ្លាញអគារជាច្រើន ប៉ុន្តែពុំបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសនោះទេ ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        136
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        177
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm