អភិបាលខេត្តកំពត៖ ការរៀបចំការប្រឡងជ្រើសរើសមន្ត្រីពន្ធនាគារ គឺជាដំណើរ​ការ​សំខាន់​មួយ​ក្នុង​ការជ្រើសរើសធនធានមនុស្សដែលមានសមត្ថភាព មានសុចរិតភាព និង​មាន​ការ​ទទួល​ខុស​ត្រូវខ្ពស់

2026/03/29 11:51:44 pm        371

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញ​ជា​អធិបតី​ក្នុងពិធីកាត់បើកកញ្ចប់វិញ្ញាសាប្រឡងប្រជែងជ្រើសរើសក្របខណ្ឌមន្ត្រីពន្ធនាគារ ឆ្នាំ​២០២៦ ដែលប្រារព្ធឡើងនៅមណ្ឌលប្រឡង វិទ្យាល័យមិត្តភាពកម្ពុជា ជប៉ុន កំពតក្រុង ក្រុងកំពត ខេត្តកំពត។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន បានលើកឡើងថា ការរៀបចំការ​ប្រឡង​ជ្រើស​រើស​មន្ត្រីពន្ធនាគារនេះ គឺជាដំណើរការសំខាន់មួយក្នុង​ការជ្រើសរើស​ធនធាន​មនុស្ស​ដែល​មាន​សមត្ថភាព មានសុចរិតភាព និងមានការទទួលខុសត្រូវខ្ពស់ ដើម្បីបម្រើការងារនៅ​ក្នុង​វិស័យ​ពន្ធនាគារ ដែលជាវិស័យទាមទារការងារយ៉ាងតឹងរឹង និងមានវិន័យខ្ពស់។

ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការផ្តាំផ្ញើដល់បេក្ខជនដែលមកប្រឡងទាំងអស់ ត្រូវប្រឹងប្រែងបញ្ចេញសមត្ថភាពរបស់ខ្លួនឱ្យអស់ដើម្បីទទួលបានជោគជ័យក្នុងការប្រឡងនេះ ព្រោះបច្ចុប្បន្ន ការប្រឡងនីមួយៗគឺពឹងផ្អែកលើសមត្ថភាពសុទ្ធសាត សំខាន់ “អ្នកចេះ គឺជាប់”។

ឯកឧត្ដមបានបន្ថែមថា បច្ចុប្បន្នប្រទេសកម្ពុជា ជាប្រទេសកំពុងអភិវឌ្ឍន៍ ហើយក្រោមការដឹករបស់សម្តេចអិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី សម្តេចតែងតែផ្តល់ឱកាសដល់អ្នកដែលមានសមត្ថភាពពិតប្រាកដ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍជាតិ មាតុភូមិ ឱ្យមានការរីកចម្រើន។

ជាមួយគ្នានេះដែរ ឯកឧត្ដមអភិបាលខេត្ត ក៏បានណែនាំដល់គណៈកម្មការរៀបចំប្រឡងទាំងអស់ ត្រូវអនុវត្តតាមនីតិវិធីយ៉ាងតឹងរឹង ដោយគោរពគោលការណ៍តម្លាភាព ស្មើភាព និងយុត្តិធម៌ ដើម្បីធានាថា លទ្ធផលប្រឡងអាចទទួលយកបានពីសាធារណជន។

សូមបញ្ជាក់ថា បេក្ខជនដែលបានដាក់ពាក្យចូលរួមប្រឡងជ្រើសរើសមន្ត្រីពន្ធនាគារ មានចំនួន ៤០១នាក់ ក្នុងនោះ ខេត្តកំពត មានចំនួន ១៩៣នាក់ ស្រី ៥៥នាក់, ខេត្តកែប មានចំនួន ៩៣នាក់ ស្រី ៥៦នាក់, ខេត្តព្រះសីហនុ មានចំនួន ៩៥នាក់ ស្រី ៥៨នាក់ និងខេត្តកោះកុង មានចំនួន ២០នាក់ ស្រី ១០នាក់។ សម្រាប់មណ្ឌលប្រឡង ស្ថិតក្នុងវិទ្យាល័យមិត្តភាពកម្ពុជា ជប៉ុន កំពតក្រុង បន្ទប់ប្រឡង មានចំនួន ១៧ បន្ទប់ ក្នុងនោះ៖ ខេត្តកំពត មានចំនួន ០៨បន្ទប់, ខេត្តកែប មានចំនួន ០៤បន្ទប់, ខេត្តព្រះសីហនុ មានចំនួន ០៤បន្ទប់ និងខេត្តកោះកុង មានចំនួន ០១ បន្ទប់។ ការប្រឡងប្រជែងនេះ ត្រូវបានរំពឹងថា នឹងជួយជ្រើសរើសបានមន្ត្រីដែលមានគុណភាព សមត្ថភាព និងឆន្ទៈខ្ពស់ ដើម្បីចូលរួមពង្រឹងប្រព័ន្ធពន្ធនាគារ និងការអនុវត្តច្បាប់នៅកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាព និងជឿទុកចិត្តបានពីសាធារណជន៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm