តំបន់ទេសចរណ៍​ក្នុងខេត្តកំពត​ និងខេត្តកែប កំពុងទទួលការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបន្ថែម ឲ្យកាន់តែទាក់ទាញ

2026/03/30 03:10:19 pm        142

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត និងខេត្តកែប រដ្ឋបាលជលផល និងក្រុមការងារLASED បានបើកការដ្ឋានវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនៅសហគមន៍តំបន់ឆ្នេរ សហគមន៍នេសាទព្រែកត្នោត, ត្រពាំងរពៅ, ត្រពាំងសង្កែ, កំពង់សាមគ្គី ខេត្តកំពត និងសហគមន៍នេសាទអូរក្រសារ ខេត្តកែប ដែលការវិនិយោគនេះ ដើម្បីបង្កើតមុខរបរបន្ថែមជូនប្រជាសហគមន៍,ធ្វើឱ្យជីវភាពរបស់ប្រជាសហគមន៍ទាំងអស់មានភាពល្អប្រសើរឡើង និងបង្កើនទេសចរណ៍ទៅកំសាន្តនៅក្នុងតំបន់សហគមន៍ទាំងនេះបានកាន់តែច្រើន ។

ក្នុង​ឱកាស​អញ្ជើញ​បើកបឋមសិលាសាងសងហេដ្ឋារចនាសម្ព័ន្ធ នៅថ្ងៃទី២៩ ខែមីនា​ ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត ខេត្តកែប និងខេត្តព្រះសីហនុ មានប្រសាសន៍ថា ផ្ដើមចេញពីអ្វីដែលជាតម្រូវការរបស់ប្រជាពលរដ្ឋ និងក្រោមកិច្ចសហការពីអាជ្ញាធរមូលដ្ឋាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពតនិងខេត្តកែប រដ្ឋបាលជលផល និងក្រុមការងារ LASED បានបើកការដ្ឋានវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ​នេះ​ ដើម្បីបង្កើតមុខរបរបន្ថែមជូនប្រជាសហគមន៍ដែលពីមុនគឺនេសាទតាមបែបធម្មជាតិនិងប្រពៃណីទំនៀមទម្លាប់ ការចិញ្ចឹម និងដើម្បីបង្កើនទេសចរណ៍ទៅកំសាន្តនៅក្នុងតំបន់សហគមន៍ទាំងនេះបានកាន់តែច្រើនឡើងដែលនឹងជួយដល់ជីវភាពរបស់ប្រជាសហគមន៍ឲ្យកាន់តែប្រសើរ ដោយបច្ចុប្បន្ន ប្រជាជនកម្ពុជាកំពុងពេញចិត្តនឹងការទៅលំហែជាគ្រួសារ ជាក្រុមនៅតាមបណ្ដាសហគមន៍ដែលមានធម្មជាតិស្រស់ស្អាត បដិសណ្ឋារកិច្ចល្អ ម្ហូបអាហារឈ្ងុយឆ្ងាញ់និងមានអនាម័យ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្តថា រាជរដ្ឋាភិបាលកម្ពុជាបានជំរុញឱ្យក្រុមការងារចុះមូលដ្ឋានរៀបចំអភិវឌ្ឍន៍ខេត្តទៅតាមសក្តានុពលរបស់ខេត្តនីមួយៗ សំដៅធ្វើយ៉ាងណាឱ្យជីវភាពរបស់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅក្នុងបណ្តាមូលដ្ឋានសហគមន៍នៃខេត្តកំពត ខេត្តកែបនិងខេត្តព្រះសីហនុ កាន់តែល្អប្រសើរឡើង មានជីវិតរស់នៅជួបជុំគ្នាប្រកបដោយសេចក្តីសុខសុភមង្គលនិងភាពរីកចម្រើន។

 ជាមួយនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ឆ្លើយតបតាមទស្សនៈវិស័យរបស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលចង់ឱ្យជីវភាពរបស់ប្រជាពលរដ្ឋប្រសើរឡើងនោះ ក្នុងនាមក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់និងក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត និងខេត្តកែប ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងធ្វើយ៉ាងណាឆ្លើយតបតាមទស្សនៈវិស័យទាំងនោះដើម្បីជំរុញបង្កើតមុខរបរឱ្យបានជាក់លាក់ជូនដល់ប្រជាពលរដ្ឋឱ្យមានប្រាក់ចំណូល មានប្រាក់សន្សំ កាត់បន្ថយបំណុលគ្រួសារ មានលំនៅឋានរស់នៅសមរម្យ មានម្ហូបអាហារហូបចុកគ្រប់គ្រាន់ កូនចៅប្រជាពលរដ្ឋបានទទួលការសិក្សាអប់រំចប់ចុងចប់ដើមគ្រប់ៗគ្នា និងមានពេលវេលាសម្រាប់លំហែ ដូច្នេះហើយទើបក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពតនិងខេត្តកែប បានខិតខំរៀបចំសាងសង់គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធសហគមន៍តំបន់ឆ្នេរសហគមន៍នេសាទព្រែកត្នោត, ត្រពាំងរពៅ, ត្រពាំងសង្កែ, កំពង់សាមគ្គី ខេត្តកំពតនិងសហគមន៍នេសាទអូរក្រសារ ខេត្តកែប នាពេលនេះឡើង។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ សង្ឃឹមថា ក្រោយពេលសាងសង់ហេដ្ឋារចនាសម្ព័ន្ធរួចរាល់ សហគមន៍ទាំងនេះនឹងក្លាយជាសហគមន៍រុងរឿងរឹងមាំ, ជាសហគមន៍សុខសាន្តដែលលើកតម្កើងពហុវប្បធម៌ក្នុងសង្គមជាតិ, ចេះយកអាសារគ្នាទៅវិញទៅមក, ជីវភាពរស់នៅកាន់តែល្អប្រសើរជាងមុន ហើយកូនចៅប្រជាពលរដ្ឋក្នុងសហគមន៍ទាំងនេះនឹងមានលទ្ធភាពរៀនសូត្រឱ្យបានចប់ចុងចប់ដើមគ្រប់ៗគ្នា ហើយប្រជាជនកម្ពុជានឹងពេញចិត្តក្នុងការទៅលំហែជាគ្រួសារ ជាក្រុមនៅតាមបណ្ដាសហគមន៍ដែលមានធម្មជាតិស្រស់ស្អាត បដិសណ្ឋារកិច្ចល្អ ម្ហូបអាហារឈ្ងុយឆ្ងាញ់ និងមានអនាម័យ ៕ អត្ថបទ​បាន​សុខរិទ្ធិ

អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        48
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        38
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        229

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm