លោក Zelenskyy និយាយ​ថា រុស្ស៊ី​បាន​ប្រមូល​ផ្តុំ​កងទ័ព​នៅ​តំបន់ Donbas

2022/03/31 07:51:08 pm        1.6 K

​អ៊ុយក្រែន៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy បាន​និយាយ​ថា ប្រទេស​រុស្ស៊ី​កំពុង​ប្រមូល​ផ្តុំ​កងទ័ព​សម្រាប់​ការវាយប្រហារ​ថ្មី​នៅ​ក្នុង​តំបន់ Donbas។​ ​នៅ​ក្នុង​សុន្ទរកថា​ប្រចាំថ្ងៃ​របស់​លោក Zelenskyy និយាយ​ថា កងទ័ព​អ៊ុយ​ក្រែ​ន​កំពុង​ត្រៀម​ខ្លួន​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ការវាយប្រហារ​ណាមួយ​ នៅ​ក្នុង​តំបន់​ឧស្សាហកម្មភាគ​ខាងកើត​ប្រទេស​អ៊ុយ​ក្រែ​ន ជា​កន្លែង​ដែល​ក្រុម​ផ្តាច់​ខ្លួន​គាំទ្រ​ដោយ​ទីក្រុង​មូ​ស្គូ​ បាន​ប្រយុទ្ធ​ជាមួយ​កងកម្លាំង​អ៊ុយ​ក្រែ​នចាប់​តាំង​ពី​ឆ្នាំ២០១៤។

លោក Zelenskyy បាន​និយាយ​ថា យើង​កំពុង​ត្រៀមខ្លួន ព្រោះ​យើង​នឹង​មិន​បោះបង់​អ្វី​ទាំងអស់ ហើយ​យើង​នឹង​តស៊ូ​ដើម្បី​ការពារ​គ្រប់​ម៉ែត្រ​នៃ​ទឹកដី​របស់​យើង សម្រាប់​ប្រជាពលរដ្ឋ​គ្រប់​រូប​។​ លោក Zelenskyy និយាយ​ថា ​កងកម្លាំង​រុស្ស៊ី​ដែល​ផ្លាស់​ទី​ចេញ​ឆ្ងាយ​ពី​ទីក្រុង​គី​វ គឺជា​លទ្ធផល​នៃ​ការងារ​អ្នកការពារ​របស់​យើង ហើយ​មិន​មែន​ជា​ការ​ដក​ថយ​នោះ​ទេ​។​ ​អ្នកនាំពាក្យ​មន្ទីរ​បញ្ច​កោណ​លោក John Kirby បាន​និយាយ​ថា វា​ហាក់​ដូច​ជា​រុស្ស៊ី​កំពុង​ដក​កងទ័ពចេញពី​ទីក្រុង​គី​វ​ដើម្បី​ផ្គត់ផ្គង់​ និង​រៀបចំ​ឡើងវិញ ​សម្រាប់​ការប្រើប្រាស់នៅ​ទីកន្លែង​ផ្សេងទៀត​ក្នុងប្រទេស​អ៊ុយ​ក្រែ​ន មិន​មែន​​ដើម្បី​បញ្ជូន​កងទ័ព​ត្រឡប់​ទៅប្រទេស​រុស្ស៊ី​វិញ​នោះទេ​។ នៅ​ក្នុង​សុន្ទរកថា​របស់​លោក Zelenskyy បាន​អរគុណដល់​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Joe Biden សម្រាប់​កញ្ចប់​ជំនួយ​មនុស្សធម៌​ថ្មី និង​ជំនួយ​ថវិកា​ផ្ទាល់​បន្ថែមចំនួន ៥០០​លាន​ដុល្លារ​។ ជំនួយ​ ៥០០​លាន​ដុល្លារ​បាន​មកពី​ថវិកា ១៣​.៦ពាន់​លាន​ដុល្លារ​ដែល​សភា​បាន​អនុម័តកាលពី​ដើមខែ​នេះ​សម្រាប់​អ៊ុយ​ក្រែ​ន៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        128
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        121
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm