ចិន អនុវត្តប្រតិបត្តិការល្បាតជុំវិញតំបន់ថ្មប៉ប្រះទឹកដែលមានជម្លោះនៅសមុទ្រចិនខាងត្បូង

2026/03/30 04:23:54 pm        95

យោធា និងឆ្មាំល្បាតឆ្នេររបស់ទីក្រុងប៉េកាំង បាននិយាយថា ប្រទេសចិន បានធ្វើប្រតិបត្តិការល្បាតកងទ័ពជើងទឹក កងទ័ពអាកាស និងឆ្មាំល្បាតឆ្នេរ នៅជុំវិញតំបន់ថ្មប៉ប្រះទឹក Scarborough Shoal ក្នុងសមុទ្រចិនខាងត្បូងដែលមានជម្លោះ កាលពីថ្ងៃអាទិត្យ (២៩ មីនា)។ តំបន់ថ្មប៉ប្រះទឹកនេះស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ហ្វីលីពីន ប៉ុន្តែចិនក៏អះអាងសិទ្ធថា ដែនទឹកនេះជាផ្នែកមួយនៃទឹកដីរបស់ខ្លួនផងដែរ។

បញ្ជាការដ្ឋានភាគខាងត្បូងនៃយោធាចិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា «ការល្បាតបែបនេះបម្រើជាវិធានការតបតដ៏មានប្រសិទ្ធភាពមួយ ដើម្បីទប់ទល់នឹងការរំលោភសិទ្ធិ និងសកម្មភាពញុះញង់គ្រប់ប្រភេទ»។

ការល្បាតទាំងនេះបានកើតឡើងបន្ទាប់ពីទីក្រុងប៉េកាំង និងទីក្រុងម៉ានីល បានចាប់ផ្តើមកិច្ចចរចាកម្រិតខ្ពស់ឡើងវិញកាលពីសប្តាហ៍មុន លើដែនទឹកដែលមានជម្លោះ និងបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការប្រេង និងឧស្ម័ននៅក្នុងតំបន់នោះ។ ក្រសួងការបរទេសហ្វីលីពីន បាននិយាយកាលពីថ្ងៃសៅរ៍កន្លងទៅថា កិច្ចពិភាក្សាទាំងនេះក៏ជាការពិភាក្សាទូលំទូលាយលើកដំបូងលើទំនាក់ទំនងទ្វេភាគីចាប់តាំងពីខែមីនា ឆ្នាំ២០២៣ មក ដែលមានគោលបំណងកសាងទំនុកចិត្តក្នុងចំណោមកិច្ចពិភាក្សាផ្សេងៗទៀត។

ការប្រឈមមុខដាក់គ្នាតាមសមុទ្រថ្មីៗនេះបានបង្កើនកម្រិតនៃភាពតានតឹង ដោយទីក្រុងម៉ានីលចោទទីក្រុងប៉េកាំងថាបាន «ធ្វើសមយុទ្ធដ៏គ្រោះថ្នាក់» និងប្រើកាណុងបាញ់ទឹកដើម្បីជ្រៀតជ្រែកដល់បេសកកម្មផ្គត់ផ្គង់សម្ភារៈឡើងវិញរបស់ខ្លួននៅក្នុងតំបន់ដែលមានជម្លោះ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm