ក្រុមហ៊ុនអាកាសចរណ៍ចិន បន្តជើងហោះហើរតភ្ជាប់ទីក្រុងប៉េកាំង និងទីក្រុងព្យុងយ៉ាងឡើងវិញ

2026/03/30 09:25:17 am        66

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV បាននិយាយនៅថ្ងៃចន្ទ (៣០ មីនា) នេះថា ក្រុមហ៊ុនអាកាសចរណ៍ជាតិចិន បានបន្តជើងហោះហើររវាងរដ្ឋធានីប៉េកាំង និងទីក្រុងព្យុងយ៉ាង របស់កូរ៉េខាងជើង។

កាលពីមុន សារព័ត៌មានរ៉យទ័រធ្លាប់បានរាយការណ៍ដោយផ្អែកលើព័ត៌មានពីសហស្ថាបនិកនៃក្រុមហ៊ុនទេសចរណ៍ Young Pioneer Tours ថា ក្រុមហ៊ុនអាកាសចរណ៍ Air China នឹងចាប់ផ្តើមជើងហោះហើរប្រចាំសប្តាហ៍ឡើងវិញចាប់ពីថ្ងៃទី៣០ ខែមីនា នេះតទៅ។

គួរឱ្យដឹងថា ផ្លូវហោះហើរនេះត្រូវបានស្ដារឡើងវិញ បន្ទាប់ពីការបន្តសេវាកម្មរថភ្លើងដឹកអ្នកដំណើរឡើងវិញរវាងរដ្ឋធានីរបស់ប្រទេសទាំងពីរ។ ជើងហោះហើរឆ្លងកាត់ព្រំដែន និងសេវាកម្មរថភ្លើងរវាងចិន និងកូរ៉េខាងជើង ត្រូវបានផ្អាក នៅពេលជំងឺរាតត្បាតកូវីដ-១៩ បានផ្ទុះឡើងនៅឆ្នាំ២០២០។

ក្រុមហ៊ុន Young Pioneer Tours គឺជាក្រុមហ៊ុនទេសចរណ៍ឯកទេសមួយក្នុងចំណោមក្រុមហ៊ុនទេសចរណ៍ឯកទេសមួយចំនួនតូច ដែលត្រូវបានអនុញ្ញាតឱ្យរៀបចំដំណើរកម្សាន្តជាក្រុមសម្រាប់អ្នកទេសចរលោកខាងលិចទៅកាន់កូរ៉េខាងជើង ចេញពីទីក្រុងប៉េកាំង។ ទេសចរណ៍ឯករាជ្យមិនត្រូវបានអនុញ្ញាតឱ្យចូលទៅកូរ៉េខាងជើងនោះទេ។

ទីភ្នាក់ងារទេសចរណ៍ដែលរៀបចំដំណើរកម្សាន្តទៅកាន់ប្រទេសផ្ដាច់ខ្លួនមួយនេះ បាននិយាយថា កូរ៉េខាងជើងភាគច្រើនមិនអនុញ្ញាតឱ្យមានទេសចរណ៍បរទេសឡើយ ដោយមានករណីលើកលែងមួយចំនួនតូចប៉ុណ្ណោះ ដែលភាគច្រើនសម្រាប់ក្រុមទេសចរណ៍រុស្ស៊ី ក្រោមការរៀបចំមានកម្រិត។ ទីក្រុងប៉េកាំងចាត់ទុកប្រទេសទាំងពីរថាជា «អ្នកជិតខាងដ៏រួសរាយរាក់ទាក់» ហើយបាននិយាយថា ការបន្តឡើងវិញនៃបណ្ដាញតភ្ជាប់រថភ្លើង កាន់តែជួយសម្រួលដល់ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ព្រមទាំងពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ៕

អត្ថបទដែលទាក់ទង

លោក Trump ថា ការចរចាជាមួយអ៊ីរ៉ង់កំពុងដំណើរការដោយរលូន ហើយបទឈប់បាញ់អាចកើតឡើងឆាប់ៗនេះ
2026/03/30 10:57:01 am        1
សមាជិកបក្សសាធារណរដ្ឋ៖ សភាត្រូវតែអនុម័តការដាក់ពង្រាយកងទ័ពអាមេរិកណាមួយទៅកាន់អ៊ីរ៉ង់
2026/03/30 10:49:42 am        1
បណ្តាប្រទេសនៅអឺរ៉ុប រិះគន់ផែនការទោសប្រហារជីវិតរបស់ប្រទេសអ៊ីស្រាអែល
2026/03/30 10:13:52 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​NBC និងUNDP ប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍ពី «ដុល្លារូបនីយកម្ម និងការ​ទូទាត់​ប្រាក់​ឈ្នួល​ក្នុង​វិស័យ​នាំ​ចេញ​សំខាន់ៗ» ដើម្បីលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលនៅកម្ពុជា

2026/03/30 11:05:48 am
​លោក Trump ថា ការចរចាជាមួយអ៊ីរ៉ង់កំពុងដំណើរការដោយរលូន ហើយបទឈប់បាញ់អាចកើតឡើងឆាប់ៗនេះ
2026/03/30 10:57:01 am
​សមាជិកបក្សសាធារណរដ្ឋ៖ សភាត្រូវតែអនុម័តការដាក់ពង្រាយកងទ័ពអាមេរិកណាមួយទៅកាន់អ៊ីរ៉ង់
2026/03/30 10:49:42 am
​WHO ប្រកាសរកឃើញមេរោគកូវីដ-១៩ បំប្លែងថ្មី ឈ្មោះថា «Cicada» ជា​ពូជ​ពង្ស​កូន​ចៅ​ប្រភេទ ​Omicron ដែលធ្លាប់ឆ្លងកន្លងមក
2026/03/30 10:22:41 am
​បណ្តាប្រទេសនៅអឺរ៉ុប រិះគន់ផែនការទោសប្រហារជីវិតរបស់ប្រទេសអ៊ីស្រាអែល
2026/03/30 10:13:52 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/03/28 09:42:06 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/03/24 04:43:07 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/03/29 04:51:11 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/03/29 07:28:26 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am