កូរ៉េខាងជើង សាកល្បងម៉ាស៊ីនមីស៊ីល ដែលមានសមត្ថភាពវាយប្រហារដល់ដីគោកសហរដ្ឋអាមេរិក

2026/03/30 05:08:54 pm        120

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃអាទិត្យ (២៩ មីនា) ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានត្រួតពិនិត្យការសាកល្បងម៉ាស៊ីនឥន្ធនៈរឹងដែលបានធ្វើឱ្យប្រសើរឡើង សម្រាប់សព្វាវុធមានសមត្ថភាពបាញ់ទៅដល់ដីគោកសហរដ្ឋអាមេរិក ហើយបានហៅយុទ្ធោបករណ៍នេះថា ជាការអភិវឌ្ឍដ៏សំខាន់មួយ ដែលជំរុញឃ្លាំងអាវុធយុទ្ធសាស្ត្ររបស់កូរ៉េខាងជើង។

ការសាកល្បងនេះស្របនឹងគោលដៅដែលបានបញ្ជាក់របស់លោក គីម ក្នុងការទទួលបានមីស៊ីលដែលរហ័សរហួន និងពិបាកពិនិត្យឃើញជាងមុន ដែលផ្តោតលើសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ប៉ុន្តែអ្នកជំនាញខ្លះសង្ស័យថា ការអះអាងរបស់កូរ៉េខាងជើងអាចជាការបំផ្លើស។ គួរឱ្យដឹងថា មីស៊ីលដែលមានសារធាតុជំរុញឥន្ធនៈរឹងភ្ជាប់មកស្រាប់ ងាយផ្លាស់ទី និងលាក់បាំងការបាញ់បង្ហោះរបស់ខ្លួន ជាងអាវុធឥន្ធនៈរាវ ដែលជាទូទៅត្រូវតែចាក់ប្រេងមុនពេលបាញ់បង្ហោះ ហើយមិនអាចប្រើបានយូរទេ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA រាយការណ៍ថា លោក គីម បានត្រួតពិនិត្យការធ្វើតេស្តម៉ាស៊ីនមីស៊ីលបាញ់ចេញពីដី ដោយប្រើសម្ភារៈសមាសធាតុសរសៃកាបូន។ ទីភ្នាក់ងារនេះនិយាយថា កម្លាំងរុញច្រានអតិបរមារបស់ម៉ាស៊ីននេះគឺ ២.៥០០គីឡូញូតុន ពោលគឺកើនឡើងពីប្រហែល ១.៩៧០គីឡូញូតុន ដែលបានរាយការណ៍នៅក្នុងការធ្វើតេស្តម៉ាស៊ីនឥន្ធនៈរឹងស្រដៀងគ្នានេះកាលពីខែកញ្ញា ឆ្នាំមុន។

KCNA រាយការណ៍ថា ការសាកល្បងនេះ ធ្វើឡើងជាផ្នែកមួយនៃការកសាងឃ្លាំងអាវុធរយៈពេលប្រាំឆ្នាំរបស់ប្រទេសនេះ ដែលមានន័យថា ជាការធ្វើឱ្យប្រសើរឡើងនូវ «មធ្យោបាយវាយប្រហារជាយុទ្ធសាស្ត្រ» ដែលជាឃ្លាសំដៅលើមីស៊ីលបាលីស្ទិកមានសមត្ថភាពនុយក្លេអ៊ែរ និងអាវុធផ្សេងៗទៀត។ យោងតាម KCNA លោក គីម បាននិយាយថា ការធ្វើតេស្តម៉ាស៊ីនចុងក្រោយបង្អស់នេះ «មានសារៈសំខាន់យ៉ាងខ្លាំងក្នុងការដាក់កម្លាំងយោធាយុទ្ធសាស្ត្ររបស់កូរ៉េខាងជើង ឱ្យស្ថិតនៅកម្រិតខ្ពស់បំផុត»៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        132
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        125
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        124

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm