រដ្ឋមន្ត្រីឧស្សាហកម្ម លើកទឹកចិត្តដល់ធុរជនស្វែងយល់នឹងចាប់យក AI សម្រាប់​ដំណោះ​ស្រាយ​អាជីវកម្ម

2026/03/30 06:39:41 pm        252

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើក​ទឹក​ចិត្ត​ដល់​បង​ប្អូន​ជា​ធុរជន ជាពាណិជ្ជករ ឧស្សាហករ ផលិតករ និងសេវាករទាំងអស់ សូមស្វែងយល់ នឹងចាប់​យក​បញ្ញា​សិប្បនិម្មិត (AI) សម្រាប់ដំណោះស្រាយផ្សេងៗ ជាពិសេស ដំណោះស្រាយ​នៅ​ក្នុង​ការ​ធ្វើ​អាជីវកម្ម បម្រើក្នុងសេដ្ឋកិច្ចនានា។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើក​ឡើង​ក្នុង​សន្និសីទសារព័ត៌មាន ក្នុងថ្ងៃបញ្ចប់ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅ​ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ២០២៦ថា បញ្ញាសិប្បនិម្មិត (AI) បាននិង កំពុង​លេច​រូប​រាង​ឡើង​នៅ​ក្នុង​សកល​លោក ​ដោយប្រព័ន្ធបច្ចេកវិទ្យានេះមានរចនាសម្ព័ន្ធធំជាងគេ នៅក្នុង​ចំណោម​បច្ចេក​វិទ្យា​ជា​ច្រើន ​ក្នុងបណ្តាប្រទេសនៅលើពិភពលោកទាំងអស់ បាននិងកំពុង​ចាប់​យក​អត្ថ​ប្រយោជន៍​ពី​បញ្ញា​សិប្បនិម្មិត (AI) សម្រាប់ការប្រើប្រាស់នូវ រាល់ប្រតិបត្តិការផ្សេងៗ ដោយចំណេញ​ពេល​វេលា ​និងថវិកាជាដើម។ តែទោះបីយ៉ាងណាវិស័យនេះក៏គុណវិបត្តិ ដែលតម្រូវឱ្យយើង មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ដើម្បីចៀសវាងនូវរាល់កំហុសផ្សេងៗក្នុងប្រតិបត្តិការរបស់ខ្លួន។

ឯកឧត្តម​រដ្ឋមន្ត្រី បន្តថា សម្រាប់កម្ពុជានៅក្នុងពន្លារបស់រាជរដ្ឋាភិបាល បានបង្ហាញថា មាន​ក្រសួង​-ស្ថាប័នចំនួន ១៦ បាន និងកំពុងប្រើប្រាស់នូវបញ្ញាសិប្បនិម្មិត (AI) លើការ​ផ្តល់​សេវា​សាធារណៈ​ជូនប្រជាពលរដ្ឋ មកដល់បច្ចុប្បន្នក៏មានក្រសួងស្ថាប័នជា ច្រើនទៀតបានប្រើប្រាស់ AI។ ចំណែកនៅក្នុងគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ ក៏បាន​ប្រើ​ប្រាស់ ​AI លើការផ្ទៀតផ្ទាត់អត្តសញ្ញាណប័ណ្ណរបស់អ្នកស្នើសុំផងដែរ។ ជុំវិញ AI នេះ ឯកឧត្តម​បាន​លើក​ទឹកចិត្តដល់ក្រសួងស្ថាប័នរដ្ឋ វិស័យ ឯកជន សិស្សានុសិស្ស និងគ្រប់ស្រទាប​វណ្ណៈ​ទាំងអស់​សូមស្វែងយល់ និងសូមប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) សម្រាប់ដំណោះ ស្រាយ​គ្រប់​ផ្នែក ​និងគ្រប់កម្រិត។

ជុំវិញ AI នេះ, លោក Zhao Hongyu អគ្គនាយករងក្រុមហ៊ុន Beijing Electronic Digital Intelligence Technology (BEDI) នៅក្នុងកិច្ចពិភាក្សាក្នុងទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍លើកទី៤នេះ លោកបានចែករំលែកយុទ្ធសាស្ត្រ និងបទពិសោធន៍ អំពី​ការ​អនុវត្ត​បច្ចេក​វិទ្យា ​AI ដល់មន្រ្តីរាជការ វិស័យឯកជន និងសិស្ស-និស្សិតកម្ពុជា ខណៈ​ដែល​វិស័យ​នេះ​កំពុង​ក្លាយ​ជា​កម្លាំង ចលករជំរុញសេដ្ឋកិច្ចឌីជីថល។ លោកបានបង្ហាញឧទាហរណ៍ថា ក្រុមការងារ​របស់​លោក​បានជួយឱ្យសហគ្រាសក្នុងស្រុកចិន បាន បង្កើតវីដេអូផ្សព្វផ្សាយរាប់ពាន់ពី AI, ហើយ​សម្រាប់ការបង្កើតនេះគឺចំណាយក្នុងរយៈពេលខ្លីបំផុត ដោយបានជួយកាត់បន្ថយ ចំណាយ​ផលិត​កម្ម និងពេលវេលាយ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ។ ជុំវិញ AI នេះដែរ, លោក Zhao ក៏បាន​ជំរុញឱ្យភាគីពាក់ព័ន្ធ កម្ពុជា ចាប់យកដំណោះស្រាយ AI និងបង្កើនកិច្ច​សហ​ប្រតិបត្តិ​ការ​ស៊ី​ជម្រៅ ​ក្នុងការកសាងពិភពលោកឌីជីថលរួមគ្នា៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm