អ្នកជំនាញលើកទឹកចិត្តសហគ្រិនចាប់យកនវានុវត្តន៍ក្នុងអាជីវកម្ម ខណៈកម្ពុជាមានសក្តានុពល សំបូរបែប

2026/03/30 07:06:54 pm        420

អ្នកជំនាញកែច្នៃផលិតផលក្នុងស្រុកដ៏ធំមួយ លើកទឹកចិត្តដល់ធុរកិច្ច និងសហគ្រិន ចាប់​យក​នវានុវត្តន៍​បម្រើក្នុងអាជីវកម្ម ជាពិសេសចាប់យកនវានុវត្តន៍ចេញពីវិស័យកសិកម្ម ខណៈដែល​វិស័យ​នេះ​បានផ្តល់នូវភាពសំបូរបែប គាំទ្រដល់ទីផ្សារ និងការនាំចេញ។

ឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានអគ្គនាយកក្រុមហ៊ុនខមហ្វីរេល (Confirel) លើក​ឡើង​ក្នុង​បទ​បង្ហាញចែករំលែក ចំណេះដឹង វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដល់មន្រ្តីរាជការ វិស័យ​ឯកជន និងសិស្សានុសិស្ស ថា ជុំវិញនវានុវត្តន៍នេះ នៅក្នុង ឆ្នាំ១៩៨៥ ផលិត​ផល​ទី​១​ដែល​លោក​ឧកញ៉ាបា​នរកឃើញ មានឈ្មោះថា តាបាស្តុប (Tabastop) គឺជាប្រភេទថ្នាំធម្មជាតិ​បំបាត់​ការលែង​ចង់ជក់បារី ក្រៅពីនេះនៅមានផលិតផលជាច្រើនទៀត ដែលបាន​បង្កើត​ឡើង​នៅ​ឆ្នាំ​បន្ត​បន្ទាប់​ ក្រោមស្នាដៃរបស់ឧកញ៉ា ឱសថបណ្ឌិតផ្ទាល់។

ឧកញ៉ា​ឱសថបណ្ឌិត បន្តឱ្យដឹងថា ក្រៅពីផលិតផលខាងលើ លោកក៏​បាន​បង្កើត​ផលិត​ផល​ជា​ច្រើន​ទៀត ​ជាពិសេសផលិត- ផលចំណីអាហារ និងគ្រឿងបរិភោគ-ឧបភោគជាដើម ក្នុងនោះ​ចំពោះ​ផលិត​ផលបម្រើដល់ការហូបចុក បានចាប់ផ្តើមបង្កើតមុនគេរួម មាន៖ ស្រា Champagne ពី​ទឹក​ត្នោត​ជូរ, ទឹកខ្មេះត្នោត, និងស្ករត្នោតដែលមានសន្ទស្សន៍ជាតិស្ករទាប (Low GI) ក្រៅ​ពី​នេះ​ផលិត-ផលដែលលេចធ្លោមួយទៀត គឺការកែច្នៃប្រហុកសម្រាប់នាំចេញដែលមានឈ្មោះថា (ម្សៅ​ប្រហុកខ្មែរទំនើប) ដែលមានជាច្រើនរស់ ជាតិ ក្រៅពី​នេះ​នៅ​មាន​ផលិត​ផល​រាប់​រយ​មុខ​ទៀត ​ដែលនេះជានវានុវត្តន៍ បានបង្កើតឡើងក្រោមស្នាដៃរបស់ក្រុមហ៊ុនខមហ្វីរេល។ ឧកញ៉ា​ឱសថបណ្ឌិតបន្ថែមថា ជុំវិញនវានុវត្តន៍នេះ កម្ពុជាគឺជាប្រទេសដែលមានសក្តានុពលច្រើន ជា​ពិសេស​នៅលើវិស័យកសិកម្ម ដោយមានភាពសម្បូរបែប ដែលទាមទារឱ្យអ្នកធ្វើធុរកិច្ច និង​សហ​គ្រិន​អាច​ចាប់​យកនូវលាកានុវត្តភាពថ្មីៗ សម្រាប់កិច្ចដំណើរការក្នុង ខ្សែច្រវាក់ផលិតកម្ម ផលិត និងកែច្នៃចេញជាផលិតផលសម្រេចផ្សេងៗ សម្រាប់លក់លើទីផ្សារ និងការនាំចេញជាដើម។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើក​ក្នុង​សន្និសីទ​សារព័ត៌មានក្នុង ថ្ងៃបញ្ចប់ការរៀបចំទិវាជាតិថា កម្ពុជាមិន​មែន​គ្រាន់​តែ​ជា​ប្រទេស​ចេះ​ប្រើបច្ចេកវិទ្យាប៉ុណ្ណោះទេ គឺកម្ពុជាបានកំពុងក្លាយជាប្រទេស ដែលបង្កើតបច្ចេកវិទ្យា ក្នុង​នោះ​នវានុវត្តន៍មួយចំនួនបានបង្កើតដោយកូនខ្មែរ និងបាន​នំា​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរ​ជាតិ​ផង​ដែរ។ បញ្ហានេះឯកឧត្តមរំពឹងថា យុវជនជំនាញថ្មី នឹងចាប់យកវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ សម្រាប់មូលដ្ឋានបង្កើតអាជីវកម្ម។

នៅក្នុងទិវាជាតិនេះដែរ ឯកឧត្តម ហែម វណ្ណឌី បានលើក​ឡើង​ពី​ផល​ប្រយោជន៍​ជាក់​ស្តែង​នៃ​នវានុវត្តន៍​សម្រាប់ធុរកិច្ច និង ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងរំលេចថា កម្ពុជាត្រូវ​ការ​ប្រព័ន្ធ​អេកូឡូស៊ីនវានុវត្តន៍មួយរឹងមាំ និងមានការតភ្ជាប់គ្នាយ៉ាងជិត ស្និទ្ធ រវាងតួអង្គ​សំខាន់ៗ​ដូច​ជា ​ស្ថាប័នរដ្ឋ គ្រឹះស្ថានសិក្សាស្រាវជ្រាវ វិស័យឯកជន ធុរកិច្ចថ្មី វិនិយោគិន និង​នវានុវត្តន៍​ករ​នៅ​កម្រិត មូលដ្ឋាន ដើម្បីស្វែងរកដំណោះស្រាយបញ្ហាសង្គម ឬតម្រូវការទីផ្សារជាដើម៕ អត្ថបទ៖ សុន រ៉ាឌី 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm