សហគ្រិនវិស័យឡូជីស្ទីកនៅកម្ពុជា៖ រថយន្តអគ្គិសនីជួយកាត់បន្ថយសម្ពាធតម្លៃប្រេងលើទីផ្សារ

2026/03/30 12:19:40 pm        136

ក្នុងបរិបទដែលតម្លៃប្រេងឥន្ធនៈលើទីផ្សាសកលកំពុងមានការកើនឡើងជាបន្តបន្ទាប់ ការ​ប្រើ​ប្រាស់​រថយន្តអគ្គិសនីកំពុងត្រូវបានចាត់ទុកថា ជាជម្រើសសំខាន់មួយ ដើម្បី​កាត់​បន្ថយ​ការពឹង​ផ្អែក​លើប្រេងឥន្ធនៈ និងជួយបន្ថយសម្ពាធអថិផរណានៅលើទីផ្សារ ខណៈនិន្នាការប្រើប្រាស់​យានយន្ត​អគ្គិសនី​នៅកម្ពុជាកំពុងកើនឡើងដល់ជាង ១៤,០០០គ្រឿង គិតត្រឹមខែកុម្ភៈ ឆ្នាំ ២០២៦។

ក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខជាមួយ BTV អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុនវិរៈ ប៊ុនថាំ ដែលជាក្រុមហ៊ុនដឹកអ្នកដំណើរ និងឡូជីស្ទីកឈានមុខគេនៅកម្ពុជា បានលើកឡើងថា ក្រុមហ៊ុនលោកគឺជាក្រុមហ៊ុនដំបូងគេដែលបានប្រើប្រាស់រថយន្តអគ្គិសនីច្រើនបំផុតសម្រាប់ដឹកជញ្ជូនអ្នកដំណើរ និងដឹកជញ្ជូនទំនិញ។ សព្វថ្ងៃ ក្រុមហ៊ុនលោកមានរថយន្តអគ្គិសនីជាង ២០០គ្រឿងកំពុងដំណើរការ ក្នុងនោះ រថយន្តអគ្គិសនីដឹកអ្នកដំណើរមានចំនួនជាង ៥០គ្រឿង។

អ្នកឧកញ៉ា អះអាងថា ក្នុងអំឡុងពេលដែលតម្លៃប្រេងឥន្ធនៈអន្តរជាតិកំពុងកើនឡើង ការប្រើប្រាស់រថយន្តអគ្គិសនីបានរួមចំណែកយ៉ាងសំខាន់ក្នុងការទប់ស្កាត់អថិផរណាប្រេង ហើយជួយឲ្យក្រុមហ៊ុនមិនចាំបាច់បង្កើនថ្លៃសេវាខ្លាំងពេក។ ជាក់ស្តែង តម្លៃបញ្ញើទំនិញបានកើនត្រឹមតែ ៥០០ រៀលក្នុងមួយកញ្ចប់ ខណៈតម្លៃដឹកអ្នកដំណើរឡើងនៅចន្លោះពី ៦,០០០ ដល់ ៨,០០០ រៀលក្នុងមួយសំបុត្រ ដែលអាស្រ័យទៅលើចម្ងាយផ្លូវ។ ទន្ទឹមនឹងនេះ អ្នកឧកញ៉ាបានកោតសរសើរដល់រាជរដ្ឋាភិបាល ដែលបានជួយជ្រោមជ្រែងវិស័យឯកជន តាមរយៈការបញ្ចុះពន្ធគយនាំចូលរថយន្តអគ្គិសនី និងការសម្របសម្រួលលើការវិនិយោគស្ថានីយសាកថ្ម។

គិតមកដល់ពេលនេះ ក្រុមហ៊ុនលោកបានបង្កើតស្ថានីយសាករថយន្តអគ្គិសនីស្ទើរតែគ្របដណ្តប់ទាំង ២៥ រាជធានី-ខេត្ត ហើយ ក្នុងខែមីនានេះ ក្រុមហ៊ុនបានបញ្ជាទិញរថយន្តអគ្គិសនីបន្ថែមប្រមាណ ៣០០ គ្រឿងទៀត។

ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្មីៗនេះ បានបញ្ជាក់ថា ការប្រើប្រាស់យានយន្តអគ្គិសនីនឹងផ្តល់អត្ថប្រយោជន៍ជាច្រើនក្នុងទិដ្ឋភាពបរិស្ថាន សេដ្ឋកិច្ច សន្តិសុខថាមពល។ គិតត្រឹម ខែកុម្ភៈ ឆ្នាំ២០២៦ មានយានយន្តអគ្គិសនីចុះបញ្ជីសរុប ១៤, ៥៣៤គ្រឿង ក្នុងនោះ ទោចក្រយានយន្ត ៣,៤៤៩ គ្រឿង, ត្រីចក្រយានយន្ត ៧២២គ្រឿង និងរថយន្តចំនួន ១០, ៣៦៣គ្រឿង៕ អត្ថបទ៖ ធូ វិរៈ


អត្ថបទដែលទាក់ទង

រដ្ឋសភាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា
2026/03/30 01:45:51 pm        1
ក្រុម AOT បន្តចុះសង្កេតការណ៍ផ្ទាល់អំពីស្ថានភាពព្រំដែននៅខេត្តឧត្តរមានជ័យ និង​បន្ទាយមានជ័យ
2026/03/30 01:43:17 pm        1
គណបក្សនយោបាយសម្ព័ន្ធភាព បង្ហាញជំហររបស់ខ្លួនក្នុង​ការចូលរួ​ម​ដោះស្រាយ​បញ្ហារួម​សម្រាប់​ជាតិ
2026/03/30 01:27:04 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋសភាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា

2026/03/30 01:45:51 pm
​ក្រុម AOT បន្តចុះសង្កេតការណ៍ផ្ទាល់អំពីស្ថានភាពព្រំដែននៅខេត្តឧត្តរមានជ័យ និង​បន្ទាយមានជ័យ
2026/03/30 01:43:17 pm
​សភាមីយ៉ាន់ម៉ា ត្រៀមបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី ខណៈមេដឹកនាំរបបសឹកត្រូវតែងតាំងជាបេក្ខជន
2026/03/30 01:35:49 pm
​គណបក្សនយោបាយសម្ព័ន្ធភាព បង្ហាញជំហររបស់ខ្លួនក្នុង​ការចូលរួ​ម​ដោះស្រាយ​បញ្ហារួម​សម្រាប់​ជាតិ
2026/03/30 01:27:04 pm
​ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន ផ្ទុះអាវុធដាក់គ្នា ខណៈប៉ាគីស្ថានត្រៀមធ្វើម្ចាស់ផ្ទះនៃកិច្ចចរចាសង្រ្គាមអ៊ីរ៉ង់
2026/03/30 01:19:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/03/28 09:42:06 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/03/24 04:43:07 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/03/29 04:51:11 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/03/29 07:28:26 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am