អ៊ីរ៉ង់ព្រមានថា កងទ័ពអាមេរិកនឹងត្រូវបាន «ដុតកម្ទេច» ប្រសិនបើចាប់ផ្តើមប្រតិបត្តិការផ្លូវគោក

2026/03/30 08:14:07 pm        83

ប្រធានសភាអ៊ីរ៉ង់ លោក Mohammad Bagher Ghalibaf កាលពីថ្ងៃអាទិត្យ (ទី២៩ ខែមីនា ឆ្នាំ២០២៦) បានព្រមានសហរដ្ឋអាមេរិកកុំឲ្យបើកការឈ្លានពានផ្លូវគោក ដោយគំរាមកំហែងថា នឹងធ្វើឲ្យកងទ័ពអាមេរិកជួបគ្រោះធំ ពោលគឺត្រូវប្រឈមនឹងការដុតកម្ទេច ហើយនឹងបង្កើនការវាយប្រហារលើសម្ព័ន្ធមិត្តអាមេរិក។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់អ៊ីរ៉ង់។

លោក Ghalibaf បាននិយាយថា កងកម្លាំងអ៊ីរ៉ង់កំពុង «រង់ចាំការមកដល់របស់កងទ័ពអាមេរិក នៅលើដីរបស់ខ្លួន ដើម្បីដុតកម្ទេចពួកគេ និងដាក់ទណ្ឌកម្មដៃគូក្នុងតំបន់របស់ពួកគេជារៀងរហូត»។ លោកបានបន្ថែមថា «ការបាញ់ប្រហាររបស់យើងនៅតែបន្តមាន។ មីស៊ីលរបស់យើងស្ថិតនៅទីតាំងត្រូវបាញ់។ ការតាំងចិត្ត និងជំនឿរបស់យើងបានមានកាន់តែខ្លាំងឡើងៗ»។

ជាមួយគ្នានេះ ប្រធានសភាអ៊ីរ៉ង់ក៏បានពិពណ៌នាផងដែរអំពីផែនការ ១៥ចំណុចរបស់សហរដ្ឋអាមេរិក ដែលប៉ាគីស្ថានបានបញ្ជូនទៅអ៊ីរ៉ង់កាលពីសប្តាហ៍មុនថា ជា «បំណងប្រាថ្នារបស់ពួកគេ» ហើយបាននិយាយថា រដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump កំពុងព្យាយាមធ្វើអ្វីៗតាមរយៈផែនការនេះ ជាអ្វីដែលខ្លួនមិនអាចសម្រេចបានដោយកម្លាំង។ លោក Ghalibaf បានសង្កត់ធ្ងន់ថា៖ «ដរាបណាជនជាតិអាមេរិកប្រឹងប្រែងឲ្យអ៊ីរ៉ង់ព្រមទទួលយកការចុះចាញ់ ការឆ្លើយតបរបស់យើង គឺច្បាស់លាស់ នោះគឺថា យើងនឹងមិនមានថ្ងៃទទួលយកភាពអាម៉ាស់ជាដាច់ខាត»។

មន្ទីរបញ្ចកោណបានរៀបចំផែនការសម្រាប់ការឈ្លានពានរយៈពេលមួយសប្តាហ៍ រួមទាំងការវាយឆ្មក់ដែលអាចកើតមាននៅលើកោះ Kharg ដែលជាមជ្ឈមណ្ឌលនាំចេញប្រេងសំខាន់របស់ទីក្រុងតេអេរ៉ង់ និងការវាយប្រហារលើទីតាំងឆ្នេរសមុទ្រក្បែរច្រកសមុទ្រហ័រមូស។

ទន្ទឹមនឹងនេះដែរ កងឆ្មាំបដិវត្តន៍បានគំរាមកំហែងកំណត់គោលដៅសាខានៃគ្រឹះស្ថានអប់រំអ៊ីស្រាអែល និងអាមេរិក នៅក្នុងតំបន់ ដោយចាត់ទុកទីតាំងទាំងនោះថា ជា «គោលដៅស្របច្បាប់» ប្រសិនបើសហរដ្ឋអាមេរិកមិនថ្កោលទោសការទម្លាក់គ្រាប់បែកលើសាកលវិទ្យាល័យអ៊ីរ៉ង់។ នេះជាលើកដំបូងហើយដែលអ៊ីរ៉ង់បានគំរាមវាយប្រហារសាកលវិទ្យាល័យអ៊ីស្រាអែល និងអាមេរិក៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm