ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន ផ្ទុះអាវុធដាក់គ្នា ខណៈប៉ាគីស្ថានត្រៀមធ្វើម្ចាស់ផ្ទះនៃកិច្ចចរចាសង្រ្គាមអ៊ីរ៉ង់

2026/03/30 08:19:41 pm        103

អាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន បាននិយាយថា ភាគីទាំងពីរបានបើកការបាញ់ប្រហារដាក់គ្នាទៅវិញទៅមកដោយអាវុធធុនធ្ងន់ ប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីពួកគេបានប្រកាសផ្អាកប្រយុទ្ធបណ្តោះអាសន្ន។ ការផ្ទុះអាវុធជាថ្មីនេះធ្វើឱ្យភាពតានតឹងកាន់តែរីកធំឡើងក្នុងតំបន់ដែលកំពុងមានអស្ថិរភាពរួចទៅហើយ ខណៈទីក្រុងអ៊ីស្លាម៉ាបាដ កំពុងរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចចរចាក្នុងជម្លោះរវាងអាមេរិក និងអ៊ីរ៉ង់។

ការប៉ះទង្គិចគ្នាតាមព្រំដែនបានកើតឡើងកាលពីថ្ងៃអាទិត្យ (២៩ មីនា) ពោលគឺជាថ្ងៃដែលប៉ាគីស្ថានធ្វើជាម្ចាស់ផ្ទះទទួលមហាអំណាចក្នុងតំបន់ ដើម្បីពិភាក្សាពីការកាត់បន្ថយភាពតានតឹងនៃសង្គ្រាមមជ្ឈិមបូព៌ា រួមជាមួយការប្រកាសថា ទីក្រុងអ៊ីស្លាម៉ាបាដអាចនឹងធ្វើជាម្ចាស់ផ្ទះកិច្ចចរចានៅប៉ុន្មានថ្ងៃខាងមុខ។

ក្រុមមន្ត្រីបាននិយាយថា ភាគីជម្លោះទាំងពីរបានប្រើប្រាស់កាំភ្លើងធំ និងអាវុធធុនធ្ងន់ដើម្បីវាយប្រហារទីតាំងនានាក្នុងខេត្ត Kunar របស់អាហ្វហ្គានីស្ថាន និងស្រុក Bajur តាមព្រំដែនក្នុងប្រទេសប៉ាគីស្ថាន។

លោក Hamdullah Fitrat មន្រ្តីតាលីបង់នៅទីក្រុងកាប៊ុល បាននិយាយថា ការបាញ់ប្រហាររបស់ប៉ាគីស្ថាន បានបង្កការស្លាប់និងរបួស។ មន្ត្រីសន្តិសុខប៉ាគីស្ថានបាននិយាយថា ប៉ាគីស្ថានគ្រាន់តែឆ្លើយតបទៅនឹងការបាញ់ផ្លោងយ៉ាងខ្លាំងក្លាពីសំណាក់អាហ្វហ្គានីស្ថានតែប៉ុណ្ណោះ ដោយបដិសេធថា ខ្លួនមិនបានកំណត់គោលដៅលើទីតាំងស៊ីវិលណាមួយឡើយ។

យ៉ាងណាមិញ កងទ័ពប៉ាគីស្ថានមិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយនោះទេ។ ការប្រយុទ្ធគ្នាដ៏អាក្រក់បំផុតរវាងប៉ាគីស្ថាន និងអាហ្វហ្គានីស្ថានក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ បានផ្ទុះឡើងកាលពីខែមុន បណ្តាលឱ្យបាត់បង់ជីវិតមនុស្សយ៉ាងច្រើននៅភាគីទាំងសងខាង៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm