គណបក្សនយោបាយសម្ព័ន្ធភាព បង្ហាញជំហររបស់ខ្លួនក្នុង​ការចូលរួ​ម​ដោះស្រាយ​បញ្ហារួម​សម្រាប់​ជាតិ

2026/03/30 08:27:04 pm        331

ភ្នំពេញ៖ គណបក្សនយោបាយសម្ព័ន្ធភាព ដែលមានចំនួន ២៩ គណបក្ស បានបង្ហាញ​ជំហរ​របស់​ខ្លួន​ក្នុងការចូលរួមដោះ​ស្រាយបញ្ហាដែលជាកង្វល់រួមសម្រាប់ជាតិ និងប្រជាជន។ អ្វីដែល​សំខាន់​ផ្តោត​លើការសាមគ្គីភាពដើម្បីរួមគ្នាជួយជាតិ មាតុភូមិ និងរក្សាឲ្យបាន​សន្តិភាព និង​ការ​អភិវឌ្ឍន៍​ជាតិ​។ ការបង្ហាញជំហរនេះ ក្នុងកិច្ចប្រជុំដើម្បីពិភាក្សាលើវឌ្ឍនភាព នៃសភាពការណ៍​កម្ពុជា ​និងការងារគណបក្សនយោបាយសម្ព័ន្ធភាព នៅវិមាន៧មករា នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ​២០២៦។ កិច្ចប្រជុំដឹកនាំដោយឯកឧត្តម សោម សឿន ប្រធាន​ក្រុម​ការងារ​សម្រប​សម្រួល​នៃ​គណបក្ស​​នយោបាយ​សម្ព័ន្ធភាព។

ឯកឧត្តម សោម សឿន ប្រធានក្រុមការងារសម្របសម្រួលនៃគណបក្ស​នយោបាយសម្ព័ន្ធភាព​បាន​មាន​ប្រសាសន៍ថា កិច្ចប្រជុំនយោបាយសម្ព័ន្ធភាព គឺដើម្បីពិនិត្យឡើង​វិញ​អំពី​វឌ្ឍនភាព​នៃ​សភាព​ការណ៍ក​ម្ពុជានៅក្នុងពេលបច្ចុប្បន្នពាក់ព័ន្ធបញ្ហាព្រំដែនកម្ពុជា ថៃ ដែលភាគីថៃ​រំលោភ​បំពាន​មក​លើ​បូរណភាពទឹកដីកម្ពុជា និងការងារគណបក្សនយោបាយសម្ព័ន្ធភាព។ ឯកឧត្តម​បាន​លើក​ឡើង​ថា សភាពការណ៍តំបន់ និងពិភពលោកកំពុងប្រែប្រួលយ៉ាងលឿន ស្មុគស្មាញ​ហួ​ស​ពី​ការ​ស្មាន។ ហើយវាបានជះឥទ្ធផលដល់សេដ្ឋកិច្ច និងប្រេងឥន្ធនៈ​ដែល​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ខិតខំ​ដោះ​ស្រាយបន្ថយពន្ធប្រេងឥន្ធនៈ និងការចំណាយឧបត្ថម្ភបន្ថែមដល់កម្មករ និងបានដាក់​ចេញ​នៅ​នយោបាយការប្រើប្រាស់ប្រេងឥន្ធនៈស្ថាប័នជាតិ ស្ថាប័នរដ្ឋ ក៏ដូចជារដ្ឋ​បាល​ថ្នាក់​ក្រោម​ជាតិ​ កាត់បន្ថយការប្រើប្រាស់ការធ្វើដំណើរដែលមិនចាំបាច់។

ចំណែក​លោកជំទាវ ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យបានថ្លែងថា កិច្ចប្រជុំ​គណបក្ស​នយោបាយសម្ព័ន្ធភាព ទាំង២៩គណបក្ស នៅថ្ងៃនេះស្តីពីសភាពជាក់​ស្តែង​ព្រំដែន​កម្ពុជា​ ថៃ និងការងារគណបក្សនយោបាយសម្ព័ន្ធភាព គឺដើម្បីជួយគ្នាឲ្យនាវាកម្ពុជាឆ្ពោះទៅមុខ ទាំងការ​គ្រប់គ្រងទឹកដី ទាំងសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក​ដែល​កំពុង​តែ​មាន​បញ្ហា​ដូ​ច​ជា​នៅមជ្ឈឹម​បូព៌ា។

ចំណែកឯកឧត្តម ហ៊ាង គឹមស្រឿន ប្រធានគណបក្សមហាសាមគ្កីជាតិខ្មែរ បានថ្លែងថា ការ​ប្រជុំ​នេះ គឺផ្លាស់ប្តូរយោបល់រវាងគណបក្សនយោបាយ និងគណបក្សនយោបាយ និង​អំពី​សកម្មភាព​ជា​ប្រចាំ​របស់គណបក្សនយោបាយនិមួយៗ រួមទាំងបញ្ហាដែលជាកង្វល់រួមសម្រាប់បម្រើជូនជាតិ និង​ប្រជាជាតិ។ អ្វីដែលសំខាន់ផ្តោតលើការសាមគ្គីភាពដើម្បីរួមគ្នាជួយជាតិ មាតុភូមិ និង​រក្សាឲ្យបានសន្តិភាពនិងការអភិវឌ្ឍន៍ជាតិ។ ជាក់ស្តែងបញ្ហាប្រឈមសង្គ្រាមនៅមជ្ឈឹមបូព៌ា គឺ​កំពុង​តែជួបបញ្ហាវិបត្តិសេដ្ឋកិច្ចពិភពលោកជាសកល ហើយនេះក៏ជាកង្វល់របស់យើងទាំងអស់គ្នា ដោយ​សម្រាប់កម្ពុជាក៏ជួបបញ្ហាប្រឈមទាំងអស់នេះដែរ។

រីឯឯកឧត្តម គង់្គ ប៊ុនធឿន ប្រធានគណបក្សចលនាប្រជាធិបតេយ្យ បានថ្លែងថា កិច្ចប្រជុំនេះ គឺ​មានសារសំខាន់ណាស់សម្រាប់គណបក្សនយោបាយសម្ព័ន្ធភាព ដោយ​សភាព​ការណ៍​នយោបាយ​នៅ​ក​ម្ពុជា ក៏ដូចជាសភាពការណ៍ទូទៅនៅខាងក្រៅប្រទេស គឺការពង្រឹងនៃសម្ព័ន្ធភាពជាការល្អ និង​មាន​ខ្លឹមសារអត្ថន័យជ្រាលជ្រៅចំពោះសម្ព័ន្ធភាពដែលសម្តេចតេជោ ហ៊ុន សែន បាន​មាន​អនុសាសន៍ដ៏ល្អខ្ពង់ខ្ពស់។ ហើយមាន​មោទនភាព​ដែល​មាន​សម្តេច​តេជោ​ដែល​ជា​ឥស្សរជន​ជា​អ្នក​ដឹកនាំ​នយោបាយជាន់ខ្ពស់ មានបទពិសោធន៍ និងចក្ខុវិស័យវែងឆ្ងាយ។

គួរបញ្ជាក់ថា សម្ព័ន្ធភាពរវាងបក្សនយោបាយចំនួន២៨ ជាមួយគណបក្សប្រជាជនកម្ពុជា គឺ​មាន​គោល​ដៅ​យូរអង្វែង សម្រាប់ប្រទេសកម្ពុជា។ ការចងសម្ព័ន្ធនេះ ជាការឆ្លុះបញ្ចាំងអំពីសាមគ្គីភាព នៃការថែរក្សាសន្តិភាព និងការអភិវឌ្ឍរបស់កម្ពុជា៕ អត្ថបទ៖ វង្ស សុភាព

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm