មនុស្សរាប់សិបនាក់ត្រូវបានចាប់ខ្លួនក្នុងបាតុកម្មទ្រង់ទ្រាយធំនៅសហរដ្ឋអាមេរិក ជុំវិញសង្រ្គាមអ៊ីរ៉ង់

2026/03/30 02:35:06 pm        61

អាជ្ញាធរសហរដ្ឋអាមេរិក បានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែកនៅជិតមជ្ឈមណ្ឌលឃុំឃាំងសហព័ន្ធមួយ ហើយបានចាប់ខ្លួនមនុស្សរាប់សិបនាក់ បន្ទាប់ពីបាតុកម្មដែលគេឱ្យឈ្មោះថា «គ្មានស្តេច» ឬ «No Kings» បានកម្រើកឡើងជាថ្មីនៅចុងសប្តាហ៍នេះទូទាំងសហរដ្ឋអាមេរិក និងនៅអឺរ៉ុប ដើម្បីតវ៉ាប្រឆាំងនឹងសកម្មភាពរបស់លោកប្រធានាធិបតី Donald Trump និងសង្គ្រាមនៅអ៊ីរ៉ង់។

នគរបាលក្រុង Los Angeles បាននិយាយកាលពីថ្ងៃអាទិត្យ (២៩ មីនា) ថា មនុស្សលើសពី ៧០នាក់ ត្រូវបានចាប់ខ្លួនពីបទមិនអើពើនឹងបទបញ្ជាឱ្យបំបែកក្រុម។ អ្នករៀបចំបាតុកម្មនិយាយថា មានព្រឹត្តិការណ៍តវ៉ាជាង ៣.១០០កន្លែង បានធ្វើឡើងក្នុងរដ្ឋទាំង ៥០ របស់សហរដ្ឋអាមេរិក។ របាយការណ៍នានារបស់អាមេរិក ប៉ាន់ប្រមាណថាមានអ្នកចូលរួមសរុបចំនួន ៩សែននាក់ ដែលជាការតវ៉ារយៈពេលមួយថ្ងៃដ៏ធំបំផុតមិនធ្លាប់មាន។

ក្រុមបាតុករជាច្រើនបាននិយាយថា ពួកគេតវ៉ាដោយសារតែសង្រ្គាមនៅអ៊ីរ៉ង់ ហើយថា បន្ទុកនៃជម្លោះត្រូវបានទម្លាក់លើសាធារណជន និងបានបង្វែរការយកចិត្តទុកដាក់ចេញពីបញ្ហាក្នុងស្រុក។ អ្នកផ្សេងទៀតនិយាយថា ពួកគេតវ៉ាព្រោះចង់បានភាពច្បាស់លាស់លើគោលបំណងរបស់សហរដ្ឋអាមេរិកនៅមជ្ឈិមបូព៌ា ដោយចោទប្រកាន់ថា រដ្ឋាភិបាលខ្វះយុទ្ធសាស្ត្រច្បាស់លាស់៕

សង្រ្គាមរវាងអាមេរិក-អ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់ បានឈានចូលដល់សប្តាហ៍ទីប្រាំហើយ ដោយមានមនុស្សលើសពី ២.០០០ នាក់បានបាត់បង់ជីវិត ហើយនៅមិនទាន់ឃើញមានសញ្ញានៃការបញ្ចប់នៅឡើយទេ។ ច្រកសមុទ្រហ័រមូសដ៏មានសារៈសំខាន់ នៅតែបន្តបិទជិតស្ទើរតែទាំងស្រុង ដែលបង្កឱ្យតម្លៃថាមពលហក់ឡើងខ្ពស់ និងមានក្ដីបារម្ភអំពីអតិផរណា៕

អត្ថបទដែលទាក់ទង

កូរ៉េខាងត្បូងស្នើឲ្យប្រទេសឈូងសមុទ្រផ្គត់ផ្គង់ថាមពលយ៉ាងជាប់លាប់ និងធានាសុវត្ថិភាពនាវាកូរ៉េ
2026/04/05 01:45:35 pm        1
លោក Trump ចេញឱសានវាទរយៈពេល ៤៨ម៉ោង ដល់អ៊ីរ៉ង់ ជុំបញ្ហាច្រកសមុទ្រ Hormuz
2026/04/05 01:42:06 pm        2
អ៊ីស្រាអែល បញ្ជាក់ថា នឹងវាយប្រហារច្រកព្រំដែនលីបង់-ស៊ីរី ដោយជំរុញឲ្យអ្នកស្រុកចាកចេញបន្ទាន់
2026/04/05 01:39:15 pm        5

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនជាតិចិន ១៥៣នាក់ទៀតត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams)

2026/04/05 01:49:11 pm
​កូរ៉េខាងត្បូងស្នើឲ្យប្រទេសឈូងសមុទ្រផ្គត់ផ្គង់ថាមពលយ៉ាងជាប់លាប់ និងធានាសុវត្ថិភាពនាវាកូរ៉េ
2026/04/05 01:45:35 pm
​លោក Trump ចេញឱសានវាទរយៈពេល ៤៨ម៉ោង ដល់អ៊ីរ៉ង់ ជុំបញ្ហាច្រកសមុទ្រ Hormuz
2026/04/05 01:42:06 pm
​អ៊ីស្រាអែល បញ្ជាក់ថា នឹងវាយប្រហារច្រកព្រំដែនលីបង់-ស៊ីរី ដោយជំរុញឲ្យអ្នកស្រុកចាកចេញបន្ទាន់
2026/04/05 01:39:15 pm
​មន្ត្រីអាមេរិក៖ អាមេរិកជួយសង្គ្រោះអ្នកបើកយន្តហោះ F-15 ក្រោយត្រូវបានបាញ់ទម្លាក់ នៅអ៊ីរ៉ង់
2026/04/05 01:29:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/04 07:58:57 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/03 09:57:19 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/04 11:02:08 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/04 02:26:58 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am