មន្រី្តជាន់ខ្ពស់សុខាភិបាល ជំរុញមន្រី្តពង្រឹងសហការលើការលុបបំបាត់ជំងឺរបេង

2022/03/31 09:38:17 pm        540

​ភ្នំពេញ៖ ឯកឧត្តមសាស្រ្តាចារ្យ ស៊ា ហួង រដ្ឋលេខាធិការក្រសួងសុខាភិបាល ស្នើមន្រី្តសុខាភិបាលទាំងអស់ ត្រូវពង្រឹងកិច្ចសហការ ការងារ របេងស៊ាំថ្នាំ និងរបេង អេដស៍ ដើម្បីកាត់បន្ថយអត្រាឈឺ និងស្លាប់ដោយសារបញ្ហានេះ។

ការថ្លែងរបស់ឯកឧត្តម សាស្រ្តាចារ្យ ស៊ា ហួង យ៉ាងដូច្នេះ នាឱកាសបើកសន្និបាត​ស្តីពី​ការងារ​កម្ចាត់​រោគរបេងប្រចាំឆ្នាំ២០២១ ទូទាំងប្រទេស លើកទី២៤ រយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី៣០-៣១ ខែមីនា ឆ្នាំ២០២២នេះ។

ឯកឧត្តមរដ្ឋលេខាធិការ បានបន្តថា ការងារទាំងនេះទាមទារឲ្យមាន ការចូលរួម​យ៉ាង​ជិតស្និទ​បន្ថែម ទៀត​ ពីគ្រប់ភាគីពាក់ព័ន្ធ ​ស្របតាមខ្លឹមសារនៃសារលិខិតរបស់​សម្តេច​អគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាស​ទិវា​កម្ចាត់​រោគ​របេង​ពិភពលោក ថ្ងៃទី២៤ ​ខែមីនា ឆ្នាំ២០២២ នាពេលថ្មីៗនេះ​ ពិសេសការរួមគ្នា​ជាមួយ​ដៃគូ​អភិវឌ្ឍន៍ ​អាជ្ញាធរដែនដី និង​សហគមន៍មូលដ្ឋាន ​ស្ថាប័នសុខាភិបាលពាក់ព័ន្ធទាំងឡាយ ព្រមទាំង​ស្ថាប័ន​មិនមែន​សុខាភិបាល​ផ្សេងទៀត​ សំដៅបញ្ចប់ជំងឺរបេង នៅថ្ងៃអនាគត។

បើតាមលោកវេជ្ជបណ្ឌិត ​ហួត ចាន់យុដា ប្រធានមជ្ឈមណ្ឌលជាតិ ​កំចាត់រោគរបេង​ និងហង់​សិន បានឲ្យដឹងថា ​នៅកម្ពុជា ក្នុងឆ្នាំ២០២១​កន្លងមកនេះ​ ដោយមានជំនួយឧបត្ថម្ភគាំទ្រយ៉ាងខ្លាំងពី​រាជរដ្ឋាភិបាល អង្គការជាដៃគូ ព្រមទាំង​កិច្ច​សហ​ប្រតិបតិ្តការ​ និង​សម្របសម្រួល​​​ល្អ របស់មន្រី្ត សុខាភិបាល​បំរើការ​នៅមនី្ទរពេទ្យបង្អែក​ មណ្ឌលសុខភាព ប៉ុស្តិ៍សុខភាព​ ជាមួយ​សហគមន៍​មូលដ្ឋាន ស្ថាប័នសុខាភិបាលពាក់ព័ន្ធ ​និងស្ថាប័ន​មិនមែន​សុខាភិបាល​ បានធ្វើឲ្យកម្មវិធីជាតិ​កម្ចាត់​រោគរបេង​ បានទទួល​សមិទ្ធផល​ថ្មីៗ​បន្ថែមទៀត ​ពិសេសគឺការរក្សា​បាន ​អត្រា​ព្យាបាល​ដោយ ជោគជ័យបាន៩៥% ដែល​លើស​ពី​គោលដៅ​ចំណុច​ប្រចាំឆ្នាំ​ដែលកំណត់ត្រឹមតែ៩០%៕ អត្ថបទ៖ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm