ឧទ្យានជាតិគិរីរម្យ កំពុងក្លាយជាមជ្ឈមណ្ឌលវប្បធម៌ និងព្រះពុទ្ធសាសនាដ៏ធំនៅកម្ពុជា និង​ជា​កន្លែង​ទេសចរណ៍​ដ៏មានសក្ដានុពល

2026/03/30 09:41:36 pm        250

កំពង់ស្ពឺ៖ អភិបាលខេត្តកំពង់ស្ពឺ​ ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែងថា សមិទ្ធផល​នានា​​របស់​មជ្ឈ​មណ្ឌលវប្បធម៌​ និងព្រះពុទ្ធសាសនាកម្ពុជា ស្ថិត​នៅ​ឧទ្យាន​ជាតិ​ព្រះ​សុរាម្រិត​កុសុមៈ​គីរីរម្យ​ដែលគ្រប់គ្នាស្គាល់ថាជាឧទ្យានជាតិគិរីរម្យ ក្នុងភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច កំពុង​ជួយ​លើក​កម្ពស់សាសនា រួមចំណែកដល់ការទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ​មក​លេង​កម្សាន្ត​កាន់​តែច្រើន។ ការលើកឡើងដូច្នេះ ធ្វើឡើងក្នុងឱកាស​ដាក់​សម្ពោធ​ឱ្យ​ប្រើប្រា​ស់​ជាផ្លូ​វកា​រ​នូវ​សមិទ្ធ​ផលនានា ក្រោម​ការផ្តួចផ្តើមសាងសង់ដោយឧបាសិកា ឧកញ៉ា ញ៉ឹក ប៊ុនថា ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦។

ឯកឧត្តម​អភិបាល​ខេត្ត​ ជាម ច័ន្ទសោភ័ណ មានប្រសាសន៍ថា វិស័យទេសចរណ៍វត្ត​អារាម​នា​ពេល​បច្ចុប្បន្ន​កំពុងតែទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិយ៉ាងខ្លាំង ខណៈដែល​ចង់​ស្គាល់​ និង​ឈ្វេង​យល់​បាន​កាន់តែច្បាស់អំពីព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ។ ជាមួយនឹង​វិស័យ​ទេសចរណ៍​វត្តអារាម មជ្ឈមណ្ឌលវប្បធម៌ និងព្រះពុទ្ធសាសនា​ដែល​បាន​និង​កំពុង​សាង​សង់​លើ​ផ្ទៃ​ដី​ប្រមាណជាង ២០០ហិកតា ចំណាយទឹកប្រាក់អស់ប្រមាណជាង ១៤លានដុល្លារ ស្ថិត​ក្នុង​សួន​កុសមៈ​គីរីរម្យ​ក៏​បានក្លាយជាគោលដៅ ទេសចរណ៍ សម្រាប់ភ្ញៀវទេសចរ​បរទេសដែល​ច​ង់​ឈ្វេង​យល់​ពី​ព្រះពុទ្ធសាសនានេះផងដែរ។ មិនតែប៉ុណ្ណោះ មជ្ឈមណ្ឌល​នេះ​ក៏​នឹង​បន្ត​រួម​ចំណែក​មួយ​ក្នុង​ការ​ស្រូបទាញភ្ញៀវទេសចរទាំងក្នុងស្រុក និងអន្តរជាតិ ជាពិសេស​សម្រាប់​អ្នក​ដែល​មាន​ជំនឿ​មុតមាំ និងអ្នកដែលមានវិបត្តិផ្លូវចិត្ត។

ជាមួយនោះ​​ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទសោភ័ណ បានសង្កត់ធ្ងន់ថា ការរៀបចំមជ្ឈមណ្ឌលវប្បធម៌ និង​ព្រះពុទ្ធសាសនានៅលើខ្នងភ្នំគីរីរម្យដែលជាបម្រើឱ្យវិស័យទេសចរណ៍សាសនា មិន​មែន​សំដៅ​តែ​​លើ​ព្រះពុទ្ធសាសនាមួយមុខនោះទេ ប៉ុន្តែត្រូវបើកទូលាយដល់គ្រប់សាសនាទាំងអស់ ដែល​មាន​វត្ត​មាននៅកម្ពុជា។

ឯកឧត្តម​ បាន​បញ្ជាក់​ថា ដូច្នេះការរំពឹងទុកសម្រាប់ឆ្នាំ២០២៦ និងឆ្នាំបន្តបន្ទាប់ទៅមុខទៀត ភ្ញៀវ​ទេសចរនឹងអាចមានការកើនឡើងច្រើនបន្ថែមទៀត ខណៈនៅឆ្នាំ២០២៥ ខេត្ត​កំពង់ស្ពឺ​បាន​ទទួល​បាន​ភ្ញៀវទេសចរមកលេងកម្សាន្តនៅតាមបណ្តាគោលដៅទេសចរទាំង២៩កន្លែង​ បាន​ប្រមាណ​ជិ​ត ២លាននាក់រួចមកហើយ ៕ អត្ថបទ៖ ​បាន​ សុខរិទ្ធិ​

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm