នូវែលសេឡង់ព្រមានថា អតិផរណានឹងហក់ឡើង «កាន់តែខ្ពស់» បើសង្គ្រាមអ៊ីរ៉ង់ អូសបន្លាយពេលយូរ

2026/03/30 02:54:54 pm        55

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនូវែលសេឡង់ បានលើកឡើងនៅថ្ងៃចន្ទ (៣០ មីនា) នេះថា អតិផរណាទំនងជានឹងកើនឡើង «រឹតតែខ្ពស់» នៅក្នុងឆ្នាំ២០២៦នេះ ហើយនឹងបន្តស្ថិតនៅក្រៅកម្រិតគោលដៅរបស់ធនាគារកណ្តាល ប្រសិនបើជម្លោះនៅមជ្ឈិមបូព៌ា នៅតែបន្តអូសបន្លាយពេលយូរថែមទៀត។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោកស្រី Nicola Willis បាននិយាយថា តាមរយៈគំរូនៃការព្យាករចុងក្រោយរបស់ក្រសួងរតនាគារ អតិផរណានឹងហក់ឡើងដល់ចំណុចកំពូលខ្ពស់ជាងការរំពឹងទុកនាពេលកន្លងមក ដោយផ្អែកលើសេណារីយ៉ូ «ជម្លោះយូរអង្វែង ជាមួយនឹងការរំខានកាន់តែខ្លាំងដល់ខ្សែច្រវាក់ផ្គត់ផ្គង់»។

លោកស្រី Willis បានប្រាប់អ្នកយកព័ត៌មានថា៖ «ក្រសួងរតនាគារគិតថា អតិផរណានឹងឡើងខ្ពស់ខ្លាំងនៅឆ្នាំនេះ ហើយនឹងស្ថិតនៅក្រៅរង្វង់គោលដៅរបស់ក្រសួង»។ លោកស្រី Willis បានបដិសេធមិនបង្ហាញតួលេខជាក់លាក់នោះទេ ដោយសារលោកស្រីបញ្ជាក់ថា ក្រសួងរតនាគារមិនទាន់បានសម្រេចលើទិដ្ឋភាពចុងក្រោយ ឬសេណារីយ៉ូស្នូលណាមួយនៅឡើយ។

ទិន្នន័យដែលបានចេញផ្សាយកាលពីខែមករាកន្លងទៅ បានបង្ហាញថា អតិផរណានូវែលសេឡង់ នៅត្រីមាសទីបួនមានកម្រិត ៣,១% ដែលបានឡើងលើសកម្រិតគោលដៅរបស់ធនាគារកណ្តាលដែលបានដាក់គឺចន្លោះពី ១% ទៅ ៣%។ ជាមួយនឹងការកើនឡើងនៃតម្លៃថាមពលនៅទូទាំងសកលលោកដោយសារជម្លោះនៅអ៊ីរ៉ង់ ទីផ្សារហិរញ្ញវត្ថុកំពុងរំពឹងទុកកាន់តែខ្លាំងឡើងនូវការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុក្នុងពេលឆាប់ៗខាងមុខ៕

អត្ថបទដែលទាក់ទង

ប្រធាន IMO ៖ មធ្យោបាយយោធាតែមួយ មិនអាចដោះស្រាយវិបត្តិច្រកសមុទ្រហ័រមូសបានទេ
2026/04/03 02:27:01 pm        1
កងកម្លាំងមីស៊ីលនុយក្លេអ៊ែររបស់រុស្ស៊ី ធ្វើសមយុទ្ធនៅស៊ីបេរី ស្របពេលភាពតានតឹងជាមួយណាតូ
2026/04/03 02:06:50 pm        1
ប្រភព៖ ក្រុមហាម៉ាស ចង់បានការធានាថាអ៊ីស្រាអែលនឹងដកទ័ព មុនពេលកិច្ចចរចារំសាយអាវុធ
2026/04/03 02:04:00 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ដ្រីជាន់ខ្ពស់ក្រសួងអប់រំ ជំរុញគ្រូបង្វឹក និងអត្តពលិក ស្វែងយល់ពីវិទ្យាសាស្ដ្រកីឡា

2026/04/03 02:31:09 pm
​ប្រធាន IMO ៖ មធ្យោបាយយោធាតែមួយ មិនអាចដោះស្រាយវិបត្តិច្រកសមុទ្រហ័រមូសបានទេ
2026/04/03 02:27:01 pm
​ភោជនីយដ្ឋាន Yi Sang អាកាសយានដ្ឋានអន្តរជាតិតេជោ ដាក់បង្ហាញមុខម្ហូបឌីមសាំ ជាមួយ​គ្រឿង​ទេសកំពត
2026/04/03 02:21:05 pm
​NOCC ទទួលបានការកោតសរសើរពីអន្ដរជាតិ ក្នុងការផ្សព្វផ្សាយ និង​អប់រំ​គុណ​តម្លៃ​អូឡាំពិក​នៅ​កម្ពុជា
2026/04/03 02:11:09 pm
​កងកម្លាំងមីស៊ីលនុយក្លេអ៊ែររបស់រុស្ស៊ី ធ្វើសមយុទ្ធនៅស៊ីបេរី ស្របពេលភាពតានតឹងជាមួយណាតូ
2026/04/03 02:06:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/02 02:12:19 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/03/31 10:16:16 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/01 10:46:01 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/01 02:13:31 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am