ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) បាននិយាយកាលពីថ្ងៃអាទិត្យថា រោងចក្រផលិតទឹកសម្រាប់ដំណើរការម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែររបស់អ៊ីរ៉ង់ នៅក្នុងទីក្រុង Khondab ដែលស្ថិតនៅកណ្តាលប្រទេសអ៊ីរ៉ង់ ត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ ហើយលែងដំណើរការទៀតហើយ។

IAEA បានបញ្ជាក់នៅលើវេទិកាសង្គម X ថា៖«ដោយផ្អែកលើការវិភាគឯករាជ្យនៃរូបភាពផ្កាយរណប និង ព័ត៌មានអំពីទីតាំងនោះ IAEA បានបញ្ជាក់ថា រោងចក្រផលិតទឹកសម្រាប់ដំណើរការរ៉េអាក់ទ័រនុយក្លេអ៊ែរនៅក្នុងទីក្រុង Khondab ដែលអ៊ីរ៉ង់រាយការណ៍ថា ត្រូវបានវាយប្រហារ នៅថ្ងៃទី ២៧ ខែមីនា បានរងការខូចខាតយ៉ាងដំណំ ហើយលែងដំណើរការទៀតហើយ»។
IAEA បានបន្ថែមថា រោងចក្រនេះ មិនមានសម្ភារៈនុយក្លេអ៊ែរដែលបានប្រកាសនោះទេ។

នៅថ្ងៃទី ២៧ ខែមីនា IAEA បាននិយាយថា ខ្លួនត្រូវបានជូនដំណឹងដោយអ៊ីរ៉ង់ថា រោងចក្រផលិតទឹកនៅក្នុង Khondab ត្រូវបានវាយប្រហារ ប៉ុន្តែត្រូវបានបញ្ជាក់ថា មិនមានហានិភ័យវិទ្យុសកម្ម ត្រូវបានកំណត់អត្តសញ្ញាណនោះទេ។ ការវាយប្រហារនេះ បានកើតឡើង ស្របពេលមានជម្លោះរវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ ដែលកំពុងបន្ត បានចាប់ផ្តើម នៅថ្ងៃទី ២៨ ខែកុម្ភៈ៕