អ្នកគាំទ្រអតីតនាយករដ្ឋមន្ត្រីនេប៉ាល់ ប៉ះទង្គិចជាមួយនគរបាលជុំវិញការចាប់ខ្លួនលោកសម្រាប់ការស្លាប់អ្នកតវ៉ា

2026/03/30 10:31:29 pm        102

ក្រុមអ្នកតវ៉ាដែលគាំទ្រអតីតនាយករដ្ឋមន្ត្រីនេប៉ាល់ លោក K.P. Sharma Oli កាលពីថ្ងៃអាទិត្យ ទី២៩ ខែមីនា បានប៉ះទង្គិចជាមួយនគរបាលនេប៉ាល់នៅតាមដងផ្លូវនៅទីក្រុង Kathmandu ជាលើកទីពីរនៅថ្ងៃចុងសប្តាហ៍កន្លងទៅនេះ។ អ្នកគាំទ្រមួយចំនួនត្រូវបានគេមើលឃើញមានរបួស ខណៈនគរបាលបានវាយក្រុមអ្នកតវ៉ាដោយដំបង និងចាប់ឃុំខ្លួនអ្នកផ្សេងទៀត។

មនុស្សម្នាក់បានរងរបួស និង៩នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួន បន្ទាប់ពីការតវ៉ាគាំទ្រអតីតនាយករដ្ឋមន្ត្រីនេប៉ាល់ លោក K.P. Sharma Oli ដែលការតវ៉ាបានប្រែក្លាយទៅជាអំពើហិង្សានៅទីក្រុង Kathmandu ។ លោក Oli ត្រូវបានចាប់ខ្លួនកាលពីថ្ងៃសៅរ៍ ខណៈនគរបាលកំពុងស៊ើបអង្កេតថាតើលោកមានការធ្វេសប្រហែសក្នុងការបរាជ័យមិនអាចទប់ស្កាត់ការស្លាប់មនុស្សរាប់សិបនាក់នៅក្នុងការបង្ក្រាបលើការតវ៉ាប្រឆាំងអំពើពុករលួយដឹកនាំដោយក្រុម Gen Z កាលពីខែកញ្ញាឆ្នាំមុនត់ នេះបើយោងតាមមន្ត្រី។ ការចាប់ខ្លួនលោក មេធាវីបាននិយាយថាជារឿងខុសច្បាប់ បង្កឱ្យមានការតវ៉ាដោយអ្នកគាំទ្រដែលបានប៉ះទង្គិចជាមួយនគរបាល បន្ទាប់ពីការស្បថចូលកាន់តំណែងរបស់លោក Balendra Shah ជាតារាចម្រៀងរ៉េប ក្លាយជាអ្នកនយោបាយកាលពីថ្ងៃសុក្រ សប្តាហ៍មុននេះ។

មនុស្សចំនួន៧៦នាក់ត្រូវបានសម្លាប់កាលពីខែកញ្ញាឆ្នាំមុន ក្នុងអំឡុងពេលនៃការបង្ក្រាបរបស់នគរបាល និងការលួចដុត និងភាពវឹកវរដោយហិង្សាក្នុងអំឡុងពេលតវ៉ា ដែលនាំឱ្យលោក Oli លាលែងពីតំណែង។ បន្ទាប់ពីការចាប់ខ្លួនលោកកាលពីថ្ងៃសៅរ៍ អ្នកគាំទ្របានធ្វើបាតុកម្មតវ៉ា និងបានប៉ះទង្គិចជាមួយនគរបាលដែលបានព្យាយាមបញ្ឈប់ពួកគេមិនឲ្យដុតសំបកកង់រថយន្តនៅជិតការិយាល័យនាយករដ្ឋមន្ត្រី។ សាក្សីនិយាយថា នគរបាលបានបាញ់គ្រាប់បែកផ្សែងបង្ហៀរទឹកភ្នែក និងប្រើដំបងដើម្បីបំបែកការតវ៉ា។

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        46
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        49
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        48

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ

2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm