ស.ស.យ.ក រៀបចំកម្មវិធីសង្ក្រាន្តជំរំភៀសសឹកនៅខេត្តសៀមរាបក្នុងស្មារតីខ្មែរតែមួយ

2026/03/30 03:40:38 pm        290

សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) សហការជាមួយអាជ្ញាធរខេត្តសៀមរាប បាន​រៀប​ចំ​កម្មវិធីសង្រ្កាន្តជំរំភៀសសឹក នៅវត្តជ្រោយនាងងួន ក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប ដើម្បី​បង្កើត​អារម្មណ៍​រីក​រាយខ្លះ ដល់ពលរដ្ឋភៀសសឹកដែលមិនទាន់អាចរិលទៅភូមិវិញបាន។

នៅក្នុងកម្មវិធីសង្ក្រាន្ត នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ ពលរដ្ឋ​ភៀស​សឹក​បាន​ប្រាប់​BTV​ឲ្យ​ដឹង​ថា ក្នុងកម្មវិធីនេះ បានលេងល្បែងប្រជាប្រិយខ្មែរ រាំលេងកម្សាន្ត មើលកំប្លែង និង​ល្ខោន​បាសាក់​ជាដើម ដែលនេះសបញ្ជាក់ពីការយកចិត្តទុករបស់រាជរដ្ឋាភិបាល ក្នុងគ្រាកំពុង​ស្នាក់​នៅ​ជំ​​រំ ខណៈពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ជិតចូលមកដល់។

ពលរដ្ឋភៀសសឹកទាំងនោះបន្តថា កន្លងទៅពេលបុណ្យចូលឆ្នាំ​មក​ដល់​បាន​ជួប​ជុំ​បង​ប្អូន​សាច់​ញាតិ ​តែឥឡូវមានជម្លោះព្រំដែនដោយប្រទេសថៃឈ្លានពានទឹកដីកម្ពុជា មិនទាន់អាច​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ម្លោះហើយការរៀបចំកម្មវិធីសង្ក្រាន្តនេះ បានធ្វើឱ្យអារម្មណ៍រីករាយបានខ្លះ និង​ជា​ការ​ចូល​រួម​ថែ​រក្សា និងអភិរក្សប្រពៃណី​ទំនៀម​ទម្លាប់​ពី​ដូនតា​ឱ្យ​នៅ​ស្ថិត​ស្ថេរ​គង់​វង្ស​ត​ដល់​កូន​ចៅ​ជំនា​​ន់​ក្រោយ​។

សិល្បករ បាន​បង្ហាញ​ពី​ការ​ពេញ​ចិត្ត​ដែល​បាន​ចូល​រួម​លេង​កម្សាន្ត ជាមួយ​បង​ប្អូន​ជន​ភៀស​សឹក​ប្រកប​ដោយភាពជិតស្និទ្ធក្នុងនាមខ្មែរតែមួយ រួមសុខ រួមទុក្ខជាមួយគ្នា និងបន្តជឿ​ជាក់​លើ​ការ​ដឹក​នាំ​របស់​រាជរដ្ឋាភិបាលក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយភាគីថៃដោយសន្តិវិធី។

គួរបញ្ជាក់ដែរថា កម្មវិធីសង្រ្កាន្តជំរំភៀសសឹក ស្ថិតនៅវត្តជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្ត​សៀមរាប​ មានការអញ្ជើញចូលរួមពីឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រួម​ដំណើរពីសមាជិក សមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជា សិល្បៈករ កីឡាករ និង​អ្នក​មាន​ប្រិយ​ភាពក្នុងបណ្តាញសង្គមមួយចំនួនទៀត បានលេងល្បែងប្រជាប្រិយ រាំលេងកម្សាន្ត និង​មើល​ល្ខាន​បាសាក់ជាដើម ជាមួយពលរដ្ឋភៀសសឹកកំពុងស្នាក់នៅក្នុងជំរំ។ ក្រៅពីនេះ ឯកឧត្តម ហ៊ុន ម៉ានី បានផ្តល់អំណោយផ្សេងៗ ដល់ពលរដ្ឋភៀសសឹកនៅទីនោះផងដែរ៕ អត្ថបទ៖ ទូច សោភ័ណ 

អត្ថបទដែលទាក់ទង

ពលករ និងសហគមន៍ខ្មែរជាង ៤០០០នាក់នៅក្នុងក្រុងក្វាងជូនៃប្រទេសកូរ៉េខាងត្បូង ប្រារព្ធកម្មវិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
2026/04/05 08:20:22 pm        1
មន្ត្រីនគរបាលព្រំដែនខេត្តកោះកុង ដែលបាញ់មនុស្សស្លាប់ចូលសារភាពហើយ
2026/04/05 06:14:31 pm        1
អាជ្ញាធរខេត្តព្រះសីហនុបើកប្រតិបត្តិការបង្ក្រាប online scam មួយកន្លែងឃាត់ខ្លួនជនបរទេស១២១នាក់
2026/04/05 05:28:57 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ពលករ និងសហគមន៍ខ្មែរជាង ៤០០០នាក់នៅក្នុងក្រុងក្វាងជូនៃប្រទេសកូរ៉េខាងត្បូង ប្រារព្ធកម្មវិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

2026/04/05 08:20:22 pm
​មន្ត្រីនគរបាលព្រំដែនខេត្តកោះកុង ដែលបាញ់មនុស្សស្លាប់ចូលសារភាពហើយ
2026/04/05 06:14:31 pm
​ក្រុមហេសបូឡា អះអាងថា ខ្លួនបានវាយប្រហារនាវាចម្បាំងអ៊ីស្រាអែលដោយមីស៊ីលតម្រង់គោលដៅ
2026/04/05 05:29:39 pm
​អាជ្ញាធរខេត្តព្រះសីហនុបើកប្រតិបត្តិការបង្ក្រាប online scam មួយកន្លែងឃាត់ខ្លួនជនបរទេស១២១នាក់
2026/04/05 05:28:57 pm
​អាជ្ញាធរអាមេរិកចាប់ខ្លួនសាច់ញាតិរបស់អតីតមេបញ្ជាការយោធាអ៊ីរ៉ង់ ដែលរស់នៅក្រុង Los Angeles
2026/04/05 05:27:39 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/05 11:29:36 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/03 09:57:19 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/04 11:02:08 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/05 02:29:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am