ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកែប លើកទឹកចិត្តកសិករឱ្យពង្រីក​ការចិញ្ចឹមសត្វ​ដើម្បី​លើក​កម្ពស់​ជីវភាព

2026/03/30 10:56:51 pm        172

កែប៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ប្រធានក្រុមការងាររាជរដ្ឋាភិបាល​ចុះមូលដ្ឋាន​ខេត្តកែប​បានលើកទឹកចិត្តដល់ប្រជាកសិករនៅខេត្តកែប ឲ្យខិតខំ​បន្ត​ពង្រីក​មុខរបរ​ចិញ្ចឹម​សត្វ​របស់​ខ្លួនបន្ថែមទៀត ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់នៅក្នុងស្រុក និងដើម្បី​លើក​កម្ពស់​ជីវភាព​គ្រួសារ ឲ្យកាន់តែប្រសើរ។

នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ប្រធានក្រុម​ការងារ​ថ្នាក់ជាតិចុះមូលដ្ឋានខេត្តកែប បានចុះពិនិត្យស្ថានភាពជាក់ស្តែង នៅទីតាំង​កសិករ​ចិញ្ចឹម​មាន់​យក​កូន ​ស្ថិតនៅក្រុងកែប ខេត្តកែប ដែលមានមេពូជ ប្រមាណ១៨០ក្បាល ហើយគ្រោង​បន្ថែម​អោយ​បាន​គ្រប់​៣០០មេពូជ នៅដើមខែក្រោយ។ បន្ទាប់មកបន្តទៅពិនិត្យ និងសួរសុខទុក្ខ កសិករ​ចិញ្ចឹមក្រួចនៅស្រុកដំណាក់ចង្អើរ ដែលកំពុងចិញ្ចឹមសត្វក្រួចយកសាច់ ជិត១​ពាន់​ក្បាល​ទៀត​។ 

បន្ទាប់ពីបានពិនិត្យ សួរនាំ កសិករ និងមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន ឯកឧត្តម​ឧប​នាយក​រដ្ឋ​មន្រ្តី សាយ សំអាល់ បានជំរុញឱ្យកសិកបន្តខិតខំប្រឹងប្រែងពង្រីកការចិញ្ចឹមសត្វ ឲ្យបាន​ច្រើន​ដើម្បី​ធានា​សុវត្ថិភាព និងសន្តិសុខស្បៀងអាហារ ម្យ៉ាងទីផ្សារ​កំពុង​មានត​ម្រូវ​ការ​ច្រើន​ក្នុង​បរិបទ​បច្ចុប្បន្ន។ ការនាំគ្នាចិញ្ចឹមសត្វមិនត្រូវតែបានចូលរួមលើកកម្ពស់ និង​ធានា​ដល់​សន្តិសុខ​ស្បៀង​អាហារ​ក្នុង​ស្រុកទេ ថែមទាំងជំរុញដល់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចគ្រួសារ និងមូលដ្ឋាន​ផង​ដែរ​។

ទន្ទឹមនឹងនោះ ឯកឧត្តមក៏បានណែនាំឲ្យអាជ្ញាធរ មន្ត្រីជំនាញឲ្យជួយពង្រីកគំរូចិញ្ចឹមនេះ ទៅ​ដល់​សាលា​រៀន ដោយភ្ជាប់ជាមួយកម្មវិធីបំណិនជីវិតជូនសិស្សានុសិស្ស ដើម្បីឱ្យយុវជន​ទទួល​បាន​ទាំង​ចំណេះដឹង និងជំនាញអនុវត្តជាក់ស្តែង ដែលអាចយកទៅប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃ និង​អនាគត​បាន​៕ អន សារីម 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm