ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានថ្លែងកាលពីថ្ងៃអាទិត្យថា ប្រទេសគុយបា នឹងប្រឈមនឹងការលំបាកធ្ងន់ធ្ងរ ក្នុងពេលឆាប់ៗនេះ ហើយទីក្រុងវ៉ាស៊ីនតោន នឹងនៅទីនោះ ដើម្បីជួយប្រទេសនេះ។
លោកបានប្រាប់អ្នកយកព័ត៌មាននៅលើយន្តហោះរបស់លោកដែលធ្វើដំណើរពីទីក្រុង West Palm Beach រដ្ឋហ្វ្លរីដា ទៅកាន់ទីក្រុងវ៉ាស៊ីនតោនថា៖«ប្រទេសគុយបា នឹងក្លាយជាប្រទេសបន្ទាប់។ ក្នុងរយៈពេលខ្លី គុយបានឹងជួលរលំ ហើយយើងនឹងនៅទីនោះ ដើម្បីជួយប្រទេសនេះ»។ លោក ត្រាំ បាននិយាយថា៖«យើងនឹងនៅទីនោះ ដើម្បីជួយជនជាតិអាមេរិក-គុយបាដ៏អស្ចារ្យរបស់យើង ដែលត្រូវបានបណ្តេញចេញពីប្រទេសនេះ»។

លោកប្រធានាធិបតីអាមេរិក កំពុងវិលត្រឡប់ទៅកាន់សេតវិមានវិញពីភូមិគ្រឹះ Mar-a-Lago របស់លោក នៅជិតទីក្រុង West Palm Beach ជាកន្លែងដែលលោកបានសម្រាកលំហែ នៅចុងសប្តាហ៍។
នៅថ្ងៃទី ២៧ ខែមីនា មេដឹកនាំអាមេរិករូបនេះ បាននិយាយថា ប្រទេសគុយបានឹងក្លាយជាគោលដៅបន្ទាប់របស់សហរដ្ឋអាមេរិក ដោយមិនបានបញ្ជាក់ផែនការរបស់ទីក្រុងវ៉ាស៊ីនតោនទាក់ទងនឹងប្រទេសនេះទេ៕
