អនុប្រធានទី១ អាជ្ញាធរមីន ស្នើឱ្យ UN-ESCAP បន្តផ្តល់កិច្ចសហប្រតិបត្តិការ និងការគាំទ្របន្ថែមចំពោះវិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា

2026/03/30 11:50:54 pm        120

ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការជាតិអេស្កាប់ និងជាអនុប្រធានទី១ អាជ្ញាធរមីន បានស្នើឱ្យ UN-ESCAP ពិចារណាផ្តល់កិច្ចសហប្រតិបត្តិការ និងការគាំទ្របន្ថែមចំពោះវិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា ជាពិសេសក្នុងកិច្ចសង្គ្រោះជនរងគ្រោះរួមទាំងការធ្វើបរិយាបន្នសេដ្ឋកិច្ចសង្គមសម្រាប់ជនរងគ្រោះ និងការចែករំលែកចំណេះដឹងនិងជំនាញរបស់កម្ពុជាទៅកាន់ប្រទេសនានាក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក។ 

ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី បានស្នើឡើងបែបនេះ ក្នុងឱកាស អនុញ្ញាតឱ្យលោកជំទាវ Armida Salsiah Alisjahbana អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាប្រធានគណៈកម្មការសេដ្ឋកិច្ចនិងសង្គមប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិករបស់អង្គការសហប្រជាជាតិ (UN-ESCAP) ចូលជួបពិភាក្សាការងារ និងសំដែងការគួរសម នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ នៅទីស្នាក់ការអាជ្ញាធរមីន។ 

ជំនួបនេះប្រព្រឹត្តទៅក្នុងអំឡុងពេលដែលលោកជំទាវ Armida Salsiah Alisjahbana អញ្ជើញមកកាន់កម្ពុជាដើម្បីចូលរួម «កិច្ចប្រជុំត្រួតពិនិត្យពាក់កណ្តាលអាណត្តិកម្មវិធីសកម្មភាពដូហា សម្រាប់ប្រទេសមានការអភិវឌ្ឍតិចតួច នៃតំបន់អាស៊ី និងប៉ាស៊ីហ្វិក» ដែលសហការរៀបចំដោយគណៈកម្មាធិការជាតិអេស្កាប់នៃរាជរដ្ឋាភិបាលកម្ពុជា ជាមួយ UN-ESCAP និងការិយាល័យតំណាងជាន់ខ្ពស់របស់អង្គការសហប្រជាជាតិសម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកំពុងអភិវឌ្ឍន៍ដែលគ្មានដែនសមុទ្រ និងរដ្ឋកំពុងអភិវឌ្ឍន៍កោះតូចៗ (UN-OHRLLS)។

ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះលោកជំទាវ Armida Salsiah Alisjahbana ព្រមទាំងUN-ESCAP ដែលបានជ្រើសរើសកម្ពុជាជាដៃគូសហការរៀបចំកិច្ចប្រជុំត្រួតពិនិត្យពាក់កណ្តាលអាណត្តិ កម្មវិធីសកម្មភាពដូហា សម្រាប់ប្រទេសមានការអភិវឌ្ឍតិចតួចនៃតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ដែលនេះបង្ហាញពីការផ្តល់ទំនុកចិត្តរបស់អង្គការសហប្រជាជាតិ មកលើរាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តម ក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់ UN-ESCAP ក្នុងការជំរុញកិច្ចសហប្រតិបត្តិការតំបន់ ការអភិវឌ្ឍប្រកបដោយចីរភាព និងកំណើនប្រកបដោយបរិយបន្ន នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ក៏ដូចជាការគាំទ្រដល់កម្ពុជា ដើម្បីឱ្យធានាបានការចាកចេញពីឋានៈប្រទេសមានការអភិវឌ្ឍតិចតួចដោយរលូន និងប្រកបដោយចីរភាព។

ពាក់ព័ន្ធនឹងសកម្មភាពមីន ឯកឧត្តមបានថ្លែងអំណរគុណ UN-ESCAP ដែលបានផ្តល់ការគាំទ្រក្នុងការរៀបចំសេចក្តីព្រាងគោលនយោបាយជាតស្តីពីសកម្មភាពមីន ឆ្នាំ២០២៦-២០៣៥ ដែលនឹងត្រូវអនុម័តដោយរាជរដ្ឋាភិបាលកម្ពុជានាពេលខាងមុខ។ ឯកឧត្តមគូសបញ្ជាក់ថា គោលនយោបាយនេះ នឹងក្លាយជាផែនទីបង្ហាញផ្លូវរយៈពេល១០ឆ្នាំរបស់កម្ពុជា ដើម្បីឱ្យកម្ពុជាសម្រេចបានការរំដោះផ្ទៃដីមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមទាំងស្រុង និងត្រៀមខ្លួនជាស្រេចក្នុងដំណាក់កាលគ្រប់គ្រងសំណល់យុទ្ធភណ្ឌគ្រឿងផ្ទុះដែលនៅសេសសល់ឱ្យបានជោគជ័យ។ 

ឯកឧត្តមលើកឡើងថា ការគាំទ្ររបស់ UN-ESCAP ក្នុងការរៀបចំគោលនយោបាយសកម្មភាពមីន បានគូសបញ្ជាប់ពីសារៈសំខាន់នៃវិស័យសកម្មភាពមីន ចំពោះការសម្រេចបានគោលដៅអភិវឌ្ឍប្រកបដោយចីរភាព និងប្រកបដោយបរិយាបន្ន។ ក្នុងន័យនេះផងដែរ តាមរយៈលោកជំទាវ Armida Salsiah Alisjahbana ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើឱ្យ UN-ESCAP ពិចារណាផ្តល់កិច្ចសហប្រតិបត្តិការ និងការគាំទ្របន្ថែមចំពោះវិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា ជាពិសេសក្នុងកិច្ចសង្គ្រោះជនរងគ្រោះរួមទាំងការធ្វើបរិយាបន្នសេដ្ឋកិច្ចសង្គមសម្រាប់ជនរងគ្រោះ និងការចែករំលែកចំណេះដឹងនិងជំនាញរបស់កម្ពុជាទៅកាន់ប្រទេសនានាក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក។ 

ជាការឆ្លើយតប លោកជំទាវ Armida Salsiah Alisjahbana បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់កិច្ចសហការរៀបចំកិច្ចប្រជុំត្រួតពិនិត្យពាក់កណ្តាលអាណត្តិ កម្មវិធីសកម្មភាពដូហា សម្រាប់ប្រទេសមានការអភិវឌ្ឍតិចតួច នៃតំបន់អាស៊ី ប៉ាស៊ីហ្វិក ។

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm