ភាគហ៊ុនអាស៊ីធ្លាក់ថ្លៃនៅថ្ងៃចន្ទនេះ ក្នុងនោះប្រេងឆៅឆ្ពោះទៅរកការកើនឡើងជាប់កំណត់ត្រាប្រចាំខែ បន្ទាប់ពីក្រុមឧទ្ទាមហ៊ូធីយេម៉ែន បើកការវាយប្រហារលើកដំបូងរបស់ខ្លួនលើអ៊ីស្រាអែលកាលពីចុងសប្តាហ៍នេះ ធ្វើឲ្យសង្រ្គាមសហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ កាន់តែរីកធំ នៅតំបន់មជ្ឈិមបូព៌ា ។

រយៈពេលប៉ុន្មាននាទី ក្រោយផ្សារភាគហ៊ុនអាស៊ីបើក ប្រេងឆៅសមុទ្រខាងជើង បានកើនឡើងចំនួន ២,៩៨ភាគរយ ដល់ ១១៥,៩៣ដុល្លារ ក្នុង ១បារ៉ែល ។
ផ្សារភាគហ៊ុនជប៉ុន Nikkei បានធ្លាក់ចុះចំនួន ៤,៦ភាគរយ នៅពេលសម្រាកថ្ងៃត្រង់នេះ ក្រោយធ្លាក់ចំនួន ៥,៣ភាគរយ មុននេះ ។
វាបានឆ្ពោះទៅរកការធ្លាក់ចុះប្រចាំខែខ្លាំងបំផុតរបស់ខ្លួន ចាប់តំាងពីវិបត្តិហិរញ្ញវត្ថុឆ្នាំ ២០០៨ ជាមួយនឹងការដាំក្បាលចុះចំនួន ១៣,៤ភាគរយ ។
ភាគហ៊ុន Kospi របស់កូរ៉េខាងត្បូង បានធ្លាក់ថ្លៃចំនួន ២,៨៥ភាគរយផងដែរ ក្រោយធ្លាក់ចុះជាង ៤ភាគរយ មុននេះ ។
ដោយឡែក សន្ទស្សន៍ភាគហ៊ុន Hang Seng របស់ហុងកុង បានធ្លាក់ចុះចំនួន ១ភាគរយ ខណៈភាគហ៊ុនកោះតៃវ៉ាន់ បានធ្លាក់ចុះចំនួន ១,៤៩ភាគរយ ៕
