អ្នកថែរស្សាសន្តិភាព UNរបស់ឥណ្ឌូនេស៊ី ត្រូវបានសម្លាប់នៅតំបន់ភាគខាងត្បូងលីបង់

2026/03/31 12:25:36 am        53

បេសកកម្មថែរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅលីបង់(UNIFIL) និយាយថា អ្នកថែរក្សាសន្តិភាពម្នាក់ ត្រូវបានសម្លាប់ នៅពេលដែលកាំជ្រួចផ្លោងបានផ្ទុះនៅលើទីតាំងឈរជើងរបស់ពួកគេ ជិតភូមិ Adchit al-Qusayr ស្ថិតនៅភាគខាងត្បូងប្រទេសលីបង់កាលពីថ្ងៃអាទិត្យ ។

ពួកគេនិយាយក្នុងសេចក្តីថ្លែងការណ៍នាថ្ងៃចន្ទនេះថា អ្នកថែរក្សាសនិ្តភាពម្នាក់ទៀត បានរងរបួសធ្ងន់ធ្ងរ ។

ក្រសួងការបរទេសឥណ្ឌូនេស៊ី និយាយនៅថ្ងៃចន្ទនេះថា អ្នកថែរក្សាសន្តិភាពដែលបានស្លាប់ ស្ថិតនៅក្នុងចំណោមពលរដ្ឋរបស់ខ្លួន ហើយមនុស្ស ៣នាក់ផ្សេងទៀត បានរងរបួស ដោយសារការផ្លោងគ្រាប់កាំភ្លើងធំដោយប្រយោលនៅក្បែរតំបន់ឈរជើងរបស់ពួកគេ ស្ថិតនៅជិតភូមិ Adchit al-Qusayr ។

UNIFIL និយាយថា ពួកយើងពុំបានដឹងពីប្រភពនៃកាំជ្រួចផ្លោងនោះទេ ហើយពួកយើងបានបើកការស៊ើបអង្កេតលើករណីមួយនេះ ដើម្បីកំណត់ពីមូលហេតុនៃការផ្លោងគ្រាប់កាំភ្លើងធំ ។

ក្រុមបេសកកម្ម UNIFIL ត្រូវបានឈរជើងនៅតំបន់ភាគខាងត្បូងលីបង់ ដើម្បីតាមដានអរិភាព នៅតាមខ្សែបន្ទាត់ព្រំដែនជាមួយអ៊ីស្រាអែល គឺជាតំបន់មួយដែលស្ថិតនៅកណ្តាលនៃការប៉ះទង្គិចគ្នារវាងទាហានអ៊ីស្រាអែល និងក្រុមយុទ្ធជនហេសបូឡា 

បេសកកម្មដែលនឹងត្រូវបញ្ឈប់នាដំណាច់ឆ្នាំ ២០២៦នេះ បានស្ថិតក្នុងគ្រោះថ្នាក់ម្តងម្កាលនៃជម្លោះរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm