កូរ៉េខាងត្បូងពិចារណាលើការទប់ស្កាត់ការបើកបរទូទាំងប្រទេស ស្របពេលតម្លៃប្រេងហក់ឡើងខ្ពស់

2026/03/31 12:28:38 am        45

មន្រ្តីជាន់ខ្ពស់មួយរូបនិយាយថា កូរ៉េខាងត្បូងកំពុងពិចារណាលើការបន្តការទប់ស្កាត់ការបើកបររបស់សាធារណជនទូទាំងប្រទេស បើសិនជាតម្លៃប្រេងសកលហក់ឡើងខ្ពស់បន្ថែមទៀត ខណៈក្រុមអាជ្ញាធរព្យាយាមទប់ស្កាត់តម្រូវការថាមពល ពេលជួបវិបត្តិផ្គត់ផ្គង់ ដោយសារសង្រ្គាមសហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ ។

រដ្ឋមន្រ្តីហិរញ្ញវត្ថុកូរ៉េខាងត្បូងលោក Koo Yun-cheol និយាយកាលពីថ្ងៃអាទិត្យថា រដ្ឋាភិបាលអាចនឹងបង្កើនការរឹតត្បិតលើការប្រើប្រាស់រថយន្តដឹកអ្នកដំណើរ លើសពីស្ថាប័នសាធារណៈ បើសិនជាប្រេងឆៅកើនឡើងប្រហែល ១២០-១៣០ដុល្លារ ក្នុង ១បារ៉ែល ពោលគឺកើនឡើងពីតម្លៃបច្ចុប្បន្ន ១០០-១១០ដុល្លារ ក្នុង ១បារ៉ែល ។

បើសិនជាវារីករាលដាលដល់សាធារណជនទាំងមូល គោលការណ៍នឹងក្លាយជាការទប់ស្កាត់ការបើកបរនៅទូទំាងប្រទេសជាលើកដំបូងរបស់កូរ៉េខាងត្បូង ចាប់តាំងពីសង្រ្គាមឈូងសមុទ្រឆ្នាំ ១៩៩១ ពេលដែលរដ្ឋាភិបាលដាក់ចេញប្រព័ន្ធបង្វិលយានយន្ត ដើម្បីសន្សំសំចៃថាមពល ។

លោក Koo និយាយប្រាប់ទូរទស្សន៍ក្នុងស្រុកថា បើសិនជាស្ថានភាពមជ្ឈិមបូព៌ា កាន់តែអាក្រក់ទៅ ការប្រកាសអាសន្នវិបត្តិ ត្រូវតែបង្កើនដល់ដំណាក់កាលគ្រាអាសន្ន ហើយប្រហែលជាដល់ចំណុចដែលពួកយើងត្រូវការទប់ស្កាត់ការប្រើប្រាស់ថាមពល ។

លោកបន្តថា រដ្ឋាភិបាលអាចនឹងពិចារណាផងដែរការកាត់បន្ថយពន្ធប្រេងបន្ថែមទៀត ដើម្បីបន្ធូរបន្ថយបន្ទុកគ្រួសារ ។

ក្រសួងហិរញ្ញវត្ថុកូរ៉េខាងត្បូង និយាយនៅក្នុងការបញ្ចេញព័ត៌មានដាច់ដោយឡែកនាថ្ងៃចន្ទនេះថា ការទប់ស្កាត់ការបើកបរបណ្តោះអាសន្នលើវិស័យឯកជន នៅមិនទាន់សម្រេចចិត្តនោះទេ ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        153
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        142
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        141

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm