យោធាអ៊ីស្រាអែល បាននិយាយនៅថ្ងៃចន្ទនេះថា ខ្លួនបានដកកងវរសេនាធំមួយចេញពីតំបន់វេសបែង ( West Bank) បន្ទាប់ពីទាហានម្នាក់ បានវាយប្រហារអ្នកកាសែតថតរូប CNN ម្នាក់ កាលពីសប្តាហ៍មុននៅក្នុងភូមិមួយ ក្នុងដែនដីប៉ាឡេស្ទីនដែលគ្រប់គ្រងដោយអ៊ីស្រាអែល។

អ្នកកាសែត CNN មួយក្រុម កំពុងរាយការណ៍អំពីផលវិបាកនៃការវាយប្រហារដោយអ្នកតាំងលំនៅឋាន អ៊ីស្រាអែល និងការបង្កើតកន្លែងតាំងទីលំនៅខុសច្បាប់មួយ នៅជិតភូមិ Tayasir របស់ប៉ាឡេស្ទីនកាលពីថ្ងៃព្រហស្បតិ៍ នៅពេលដែលពួកគេត្រូវបានចាប់ខ្លួនដោយទាហានអ៊ីស្រាអែល។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់សារព័ត៌មាន AP។
បន្ទាប់ពីទាហានបានភ្ជុងកាំភ្លើងរបស់ពួកគេទៅលើក្រុមអ្នកសារព័ត៌មាន CNN ទាហាន IDF ម្នាក់ បានចូលទៅជិតអ្នកកាសែតថតរូប CNN ពីក្រោយ ច្របាច់កគាត់ ហើយរុញផ្ទប់ទៅលើដី និងបំផ្លាញកាមេរ៉ារបស់គាត់»។ នេះបើយោងតាម AP ដែលតំណាងឲ្យអ្នកកាសែតរាប់រយនាក់ នៅក្នុងប្រទេសអ៊ីស្រាអែល និងទឹកដីប៉ាឡេស្ទីន។
CNN បានបញ្ជាក់ពីព័ត៌មានលម្អិតនៅក្នុងរបាយការណ៍ផ្ទាល់ខ្លួនរបស់ខ្លួនអំពីឧប្បត្តិហេតុនេះ ដោយកំណត់អត្តសញ្ញាណអ្នកកាសែតថតរូបនោះថា ជាជនជាតិបារាំងឈ្មោះ Cyril Theophilos៕
