តម្លៃប្រេងឆៅកើនឡើងដល់ ១១៦ដុល្លារក្នុង ១បារ៉ែល ខណៈអ៊ីរ៉ង់ចោទប្រកាន់អាមេរិកថាត្រៀមឈ្លានពានជើងគោក

2026/03/31 12:48:00 am        86

តម្លៃប្រេងឆៅបានហក់ឡើងខ្ពស់បំផុតក្នុងរយៈពេល ២សប្តាហ៍កន្លងមកនេះ ស្របពេលកើនឡើងភាពតានតឹងនៅតាមជួរមុខជាច្រើននៃសង្រ្គាមសហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ ។

តម្លៃប្រេងឆៅបានកើនឡើងចំនួនជាង ៣ភាគរយនៅព្រឹកថ្ងៃចន្ទនេះ ដល់កម្រិតខ្ពស់បំផុត ១១៦ដុល្លារ ក្នុង ១បារ៉ែល ។

ការកើនឡើងចុងក្រោយនេះ បានក្លាយជាតម្លៃប្រេងឆៅអន្តរជាតិខ្ពស់បំផុត ចាប់តាំងពីថ្ងៃទី ១៩ ខែមីនា ពេលដែលវាបានហក់ឡើងខ្ពស់មួយភ្លែតតម្លៃ ១១៩ដុល្លារ ក្នុង ១បារ៉ែល ។

ការកើនឡើងតម្លៃប្រេងឆៅនេះដែរ បានកើតមានឡើង ក្រោយអ៊ីរ៉ង់និយាយថា ពួកគេបានត្រៀមខ្លួនរួចរាល់សម្រាប់ការឈ្លានពានជើងគោករបស់សហរដ្ឋអាមេរិក ក្នុងនោះប្រធានសភាប្រទេសមួយនេះ ព្រមានថា ទីក្រុងតេអេរ៉ង់ រង់ចាំការមកដល់របស់ទាហានសហរដ្ឋអាមេរិក ដើម្បីដុតកម្ទេចពួកគេចោល និងដាក់ទោសសម្ព័ន្ធមិត្តក្នុងតំបន់ ។

ការព្រមានរបស់ទីក្រុងតេអេរ៉ង់ បានកើតមានឡើង ស្របពេលដែលជម្លោះកាន់តែលិចលង់ខ្លាំងកាលពីចុងសប្តាហ៍កន្លងទៅ ក្នុងនោះក្រុមឧទ្ទាមហ៊ូធីគាំទ្រដោយអ៊ីរ៉ង់ បានបើកការវាយប្រហារមីស៊ីលលើអ៊ីស្រាអែលជាលើកដំបូង នៅក្នុងសង្រ្គាមមួយនេះ ហើយអ៊ីស្រាអែល ពង្រីកការឈ្លានពានរបស់ខ្លួននៅតំបន់ភាគខាងត្បូងលីបង់ ។

ខណៈពេលនោះដែរ ភាគហ៊ុនអាស៊ីធ្លាក់ថ្លៃនៅថ្ងៃចន្ទនេះ ក្នុងនោះប្រេងឆៅឆ្ពោះទៅរកការកើនឡើងជាប់កំណត់ត្រាប្រចាំខែ បន្ទាប់ពីក្រុមឧទ្ទាមហ៊ូធីយេម៉ែន បើកការវាយប្រហារលើកដំបូងរបស់ខ្លួនលើអ៊ីស្រាអែលកាលពីចុងសប្តាហ៍នេះ ធ្វើឲ្យសង្រ្គាមសហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ កាន់តែរីកធំ នៅតំបន់មជ្ឈិមបូព៌ា ។

រយៈពេលប៉ុន្មាននាទី ក្រោយផ្សារភាគហ៊ុនអាស៊ីបើក ប្រេងឆៅសមុទ្រខាងជើង បានកើនឡើងចំនួន ២,៩៨ភាគរយ ដល់ ១១៥,៩៣ដុល្លារ ក្នុង ១បារ៉ែល ។

ផ្សារភាគហ៊ុនជប៉ុន Nikkei បានធ្លាក់ចុះចំនួន ៤,៦ភាគរយ នៅពេលសម្រាកថ្ងៃត្រង់នេះ ក្រោយធ្លាក់ចំនួន ៥,៣ភាគរយ មុននេះ ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm