យោងតាមការអះអាងរបស់ក្រុមលើកលែងទោសអន្តរជាតិ បានឲ្យដឹងថា ស្របពេលដែលសល់រយៈពេលជាង ១០សប្តាហ៍ទៀតប៉ុណ្ណោះ ព្រឹត្តការណ៍បាល់ទាត់ពិភពលោក World Cup នឹងចាប់ផ្តើម នោះ ក្រុមអ្នកគាំទ្ររាប់លាននាក់ នឹងប្រឈមហានិភ័យសិទ្ធិមនុស្ស ។

លោក Steve Cockburn គឺជាប្រធានផ្នែកសេដ្ឋកិច្ច និងយុត្តិធម៌សង្គមសម្រាប់ក្រុមមួយនេះ និយាយថា នេះដូចជាគ្មានអារម្មណ៍ World Cup បានសន្យាកាលពីដំបូងនោះទេ ពីសុវត្ថិភាព សេរីភាព និងសមភាព World Cup ។
លោកបន្តថា ពួកយើងដឹងច្បាស់ថា នឹងមានហានិភ័យចំពោះក្រុមអ្នកគាំទ្រ និងសហគមន៍ក្នុងស្រុក ។ នៅសហរដ្ឋអាមេរិក ជាទីដែលការប្រកួត ៣ភាគ ៤នឹងត្រូវធ្វើឡើងនោះ ពួកយើងចាត់ទុកទីនោះថាមាននូវភាពបន្ទាន់សិទ្ធិមនុស្ស ។ មានមនុស្សត្រូវបានចាប់ខ្លួន មនុស្សត្រូវបានឃាត់ខ្លួន និងមនុស្សត្រូវបាននិរទេសដោយភ្នាក់ងារអន្តោប្រវេសន៍ ។ ទំហំនៃហានិភ័យនេះធំធេងខ្លាំងណាស់ ។
យោងតាមការអះអាងរបស់ក្រុមលើកលែងទោសអន្តរជាតិ បានឲ្យដឹងថា មនុស្ស ៥០ម៉ឺននាក់ ត្រូវបាននិរទេសចេញពីសហរដ្ឋអាមេរិក កាលពីឆ្នាំមុន ។
ពួកគេបន្តថា សហព័ន្ធបាល់ទាត់ FIFA គួរតែស្វែងរកការធានាពីទីក្រុងវ៉ាស៊ីនតោនថា ប្រតិបត្តិការអនុវត្តន៍ច្បាប់អន្តោប្រវេសន៍ នឹងមិនត្រូវធ្វើឡើងនោះទេ នៅក្នុង និងជុំវិញពហុកីឡដ្ឋាន ។ ពួកគេចង់ឲ្យមានការធានាផងដែរថា បាតុកម្មដោយស្ងៀមស្ងាត់ នឹងត្រូវអនុញ្ញាត និងត្រូវបានការពារ ៕
