រដ្ឋមន្ត្រីការបរទេសបេឡារុស លោក Maxim Ryzhenkov បានប្រាប់អ្នកយកព័ត៌មានថា ទីក្រុង Minsk អភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការត្រីភាគីជាមួយទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាង។
លោកបានបញ្ជាក់នៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍ថា៖«យើងកំពុងធ្វើការយ៉ាងសកម្មលើជម្រើសសម្រាប់ការអភិវឌ្ឍកិច្ចសហប្រតិបត្តិការត្រីភាគី ដោយចងចាំថា ផ្លូវណាមួយដែលនាំពីបេឡារុសទៅកាន់កូរ៉េខាងជើងឆ្លងកាត់ប្រទេសរុស្ស៊ី។ ពិតជាមានគម្រោងគួរឲ្យចាប់អារម្មណ៍មួយចំនួន។ ខ្ញុំគិតថាប្រធានាធិប តីរបស់យើង នឹងធ្វើឲ្យយើងភ្ញាក់ផ្អើលជាមួយនឹងអ្វីមួយទាក់ទងនឹងប្រទេសទាំងបីរបស់យើង»។

ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko បានធ្វើទស្សនកិច្ចជាផ្លូវការទៅកាន់ទីក្រុង ព្យុងយ៉ាង នៅថ្ងៃទី ២៥-២៦ ខែមីនា ដោយបានជួបពិភាក្សាជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន៕
