រដ្ឋមន្ត្រីក្រសួងការពារជាតិ៖ អេស្ប៉ាញបិទដែនអាកាសមិនឲ្យយន្តហោះអាមេរិកប្រើ ពាក់ព័ន្ធសង្គ្រាមអ៊ីរ៉ង់

2026/03/31 01:41:27 am        93

រដ្ឋមន្ត្រីក្រសួងការពារជាតិ លោកស្រី Margarita Robles បាននិយាយនៅថ្ងៃចន្ទ (ទី៣០ ខែមីនា ឆ្នាំ២០២៦) នេះថា ប្រទេសអេស្ប៉ាញបានបិទដែនអាកាសរបស់ខ្លួនមិនឲ្យយន្តហោះអាមេរិកហោះហើរ ពាក់ព័ន្ធនឹងការវាយប្រហារលើអ៊ីរ៉ង់ ជាចំណាត់ការលើសពីការបដិសេធពីមុនរបស់ខ្លួន ដែលមិនព្រមឲ្យប្រើប្រាស់មូលដ្ឋានយោធាមានប្រតិបត្តិការរួមគ្នា។

លោកស្រី Robles បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងម៉ាឌ្រីដថា៖ «យើងមិនអនុញ្ញាតឱ្យប្រើប្រាស់មូលដ្ឋានយោធា ឬការប្រើប្រាស់ដែនអាកាស សម្រាប់សកម្មភាពទាក់ទងនឹងសង្គ្រាមនៅអ៊ីរ៉ង់ឡើយ»។

សារព័ត៌មានអេស្ប៉ាញ El Pais បានរាយការណ៍ព័ត៌មាននេះដំបូងគេនៅថ្ងៃចន្ទនេះ ដោយដកស្រង់ប្រភពពីយោធា។ សារព័ត៌មាន El Pais បានឲ្យដឹងបន្ថែមថា ការបិទដែនអាកាសបង្ខំឲ្យយន្តហោះយោធាហោះហើរគេចពីអេស្ប៉ាញដែលជាប្រទេសសមាជិកអង្គការណាតូ (NATO) ក្នុងដំណើរផ្លូវទៅកាន់គោលដៅរបស់ពួកគេ នៅតំបន់មជ្ឈិមបូព៌ា ប៉ុន្តែការបិទនេះមិនរាប់បញ្ចូលស្ថានភាពអាសន្នទេ។

នៅពេលសួរថាតើការសម្រេចបិទដែនអាកាសរបស់អេស្ប៉ាញ អាចធ្វើឲ្យទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកកាន់តែអាក្រក់ទៅៗដែរ ឬទេ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច លោក Carlos Cuerpo បាននិយាយអំឡុងសម្ភាសន៍ជាមួយវិទ្យុ Cadena Ser ថា៖ «ជម្រើសនេះ គឺជាផ្នែកមួយនៃការសម្រេចដែលធ្វើឡើងរួចហើយដោយរដ្ឋាភិបាលអេស្ប៉ាញដែលមិនចូលរួម ឬរួមចំណែកដល់សង្គ្រាមដែលត្រូវបានផ្តួចផ្តើមឡើងជាតោភាគី និងប្រឆាំងនឹងច្បាប់អន្តរជាតិ»៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        47
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        77
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        64

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm