បំណែកមីស៊ីលត្រូវចំរថយន្តដឹកប្រេង នៅរោងចក្រចម្រាញ់ប្រេងរបស់អ៊ីស្រាអែល

2026/03/31 03:33:54 am        66


ទីភ្នាក់ងារពន្លត់អគ្គិភ័យ និងជួយសង្គ្រោះរបស់អ៊ីស្រាអែល បានឲ្យដឹងនៅថ្ងៃចន្ទ (ទី៣០ ខែមីនា ឆ្នាំ២០២៦) នេះថា អគារឧស្សាហកម្ម ១ខ្នង និងរថយន្តដឹកប្រេង ១គ្រឿង នៅរោងចក្រចម្រាញ់ប្រេងរបស់អ៊ីស្រាអែល ដែលមានទីតាំងនៅភាគខាងជើងនៃទីក្រុងហៃហ្វា ត្រូវបានបំណែកមីស៊ីលដែលត្រូវបានស្ទាក់ចាប់ធ្លាក់ត្រូវ។

ភ្លាមៗនេះ គេមិនទាន់ដឹងច្បាស់នៅឡើយទេថា តើមីស៊ីលនេះត្រូវបានបាញ់ចេញពីអ៊ីរ៉ង់ ឬពីក្រុមសកម្មប្រយុទ្ធហេសបូឡាគាំទ្រដោយអ៊ីរ៉ង់ នៅប្រទេសលីបង់ ដោយសម្ព័ន្ធមិត្តទាំង២ កំពុងបាញ់ក្នុងពេលតែមួយ។ ទីភ្នាក់ពន្លត់អគ្គិភ័យបាននិយាយថា ការវាយប្រហារដោយផ្ទាល់មួយ ត្រូវបានកំណត់អត្តសញ្ញាណ នៅឯកន្លែងស៊ីទែនស្តុកប្រេងសាំងនៅក្នុងបរិវេណរោងចក្រ ដែលបណ្តាលឲ្យមានអគ្គិភ័យ និងសំណុំផ្សែងដ៏ក្រាស់ហុយចេញពីដំបូលនៃរចនាសម្ព័ន្ធក្បែរនោះ។

យ៉ាងណាក្ដី ប្រធានទីភ្នាក់ពន្លត់អគ្គិភ័យ លោក Eitan Rifa បាននិយាយថា៖ «ឧប្បត្តិហេតុនេះត្រូវបានគ្រប់គ្រងទាំងស្រុង។ មិនមានអ្នកស្លាប់ និងអ្នករបួស គ្មានហានិភ័យធ្វើឲ្យខូចខាតសម្ភារៈ និងគ្មានគ្រោះថ្នាក់ដល់សាធារណជនឡើយ»។ ចំណែករដ្ឋមន្ត្រីក្រសួងថាមពលអ៊ីស្រាអែល លោក Eli Cohen បាននិយាយថា មិនមានការខូចខាតដល់រោងចក្រផលិតទេ ហើយការផ្គត់ផ្គង់ប្រេងឥន្ធនៈ នឹងមិនរងផលប៉ះពាល់ឡើយ។

រោងចក្រចម្រាញ់ប្រេង ដែលនៅជិតមូលដ្ឋានទ័ពជើងទឹកដ៏សំខាន់របស់អ៊ីស្រាអែល និងត្រូវបានគេស្គាល់ផងដែរថា ជា Bazan បានរងការខូចខាតខ្លះពីការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់កាលពីថ្ងៃទី២០ ខែមីនា។ អំឡុងជម្លោះកាលពីខែមិថុនាឆ្នាំមុន រោងចក្រចម្រាញ់ប្រេងរបស់ក្រុមហ៊ុន Bazan ត្រូវបានបិទបន្ទាប់ពីរោងចក្រថាមពលដែលប្រើសម្រាប់ផលិតចំហាយទឹក និងអគ្គិសនី ត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារការវាយប្រហាររបស់អ៊ីរ៉ង់៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        128
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        121
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm