អ៊ីរ៉ង់បង្កើនការបង្រ្កាបលើអ្នកប្រឆាំង ស្របពេលក្ដីបារម្ភពីការដួលរលំសេដ្ឋកិច្ចក្រោយសង្គ្រាម

2026/03/31 03:53:39 pm        95

រយៈពេលជាងមួយខែនៅក្នុងសង្គ្រាមជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ពេលនេះអ៊ីរ៉ង់កំពុងព្យាយាមទប់ស្កាត់រាល់ការផ្ទុះឡើងវិញនៃចលនាតវ៉ាក្នុងស្រុក តាមរយៈការចាប់ខ្លួន ការប្រហារជីវិត និងការដាក់ពង្រាយកងកម្លាំងសន្តិសុខ និងក្រុមអ្នកគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់នៅតាមដងផ្លូវ រហូតដល់មានការជ្រើសរើសកុមារឱ្យធ្វើជាបុគ្គលិកប្រចាំការនៅតាមប៉ុស្តិ៍ត្រួតពិនិត្យផងដែរ នេះបើយោងតាមសេចក្ដីរាយការណ៍របស់សារព័ត៌មានរ៉យទ័រ។

ទោះបីជាមកទល់ពេលនេះ មិនទាន់មានសញ្ញាណាមួយដែលបង្ហាញថាប្រជាជនហ៊ានក្រោកប្រឆាំងនឹងការព្រមានដ៏តឹងរ៉ឹងមិនឱ្យធ្វើបាតុកម្មក៏ដោយ ក៏ប៉ុន្តែក្រុមមន្ត្រីបារម្ភថា ការខូចខាតផ្នែកសេដ្ឋកិច្ចដែលកំពុងតែដុនដាបស្រាប់ នឹងជំរុញឱ្យមានការប្រឆាំងកាន់តែខ្លាំងឡើងចំពោះរបបដឹកនាំ នៅពេលជម្លោះបញ្ចប់ទៅ។ ប្រភពព័ត៌មាននៅអ៊ីរ៉ង់ រួមជាមួយក្រុមសិទ្ធិមនុស្សនៅខាងក្រៅ កំពុងបារម្ភថា នៅពេលកងឆ្មាំបដិវត្តន៍ដែលប្រកាន់ជំហរតឹង បន្តកាន់អំណាច ស្ថានកាណ៍អាចនឹងឈានទៅដល់ការប្រឈមមុខដាក់គ្នាផ្ទៃក្នុងយ៉ាងបង្ហូរឈាម។

ទាំងលោកប្រធានាធិបតីអាមេរិក Donald Trump និងលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu សុទ្ធតែបានបង្ហាញក្តីសង្ឃឹមនៅពេលចាប់ផ្តើមសង្គ្រាមថា ការវាយប្រហាររបស់ភាគីទាំងពីរអាចនឹងធ្វើឱ្យរបបដឹកនាំបែបសាសនារបស់អ៊ីរ៉ង់ដួលរលំ។ ប៉ុន្តែ បើទោះបីជាមានការវាយប្រហារតាមអាកាសយ៉ាងខ្លាំងក្លាពីសំណាក់អាមេរិក និងអ៊ីស្រាអែលអស់ជាងមួយខែមកហើយក្ដី ក៏ថ្នាក់ដឹកនាំអ៊ីរ៉ង់ហាក់ដូចជាមានទំនុកចិត្តថា ពួកគេអាចស៊ូទ្រាំបានយូរជាងសត្រូវរបស់ខ្លួន ដោយការបិទច្រកសមុទ្រហ័រមូស និងការវាយប្រហារលើបណ្តាប្រទេសផលិតប្រេងនៅតំបន់ឈូងសមុទ្រអារ៉ាប់ ដើម្បីបង្កវិបត្តិប្រេង និងឧស្ម័នទូទាំងពិភពលោក។

អ្វីដែលផ្ទុយស្រឡះគឺថា ពេលវេលាដ៏គ្រោះថ្នាក់បំផុតសម្រាប់ថ្នាក់ដឹងនាំអ៊ីរ៉ង់ អាចនឹងមកដល់នៅពេលការទម្លាក់គ្រាប់បែកបានបញ្ឈប់ ពោលគឺជាពេលដែលប្រជាជនអ៊ីរ៉ង់សម្លឹងមើលទៅគំនរបាក់បែកនៃសេដ្ឋកិច្ចរបស់ខ្លួន និងពិចារណាលើអនាគតដ៏ខ្មៅងងឹត។ ប្រភពនៅអ៊ីរ៉ង់បានលើកឡើងថា ក្ដីបារម្ភអំពីអស្ថិរភាពនាពេលអនាគត គឺជាមូលហេតុចម្បងនៃការបង្ក្រាបនាពេលបច្ចុប្បន្ននេះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        128
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        121
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm