ភ្នំពេញ៖ របាយការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិប្រកាសថា នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសបានកើតឡើងចំនួន ១០លើក បណ្តាលឲ្យមនុស្សចំនួន ៧នាក់ស្លាប់ និងរបួសចំនួន ២៤នាក់ ក្នុងនោះរបួសធ្ងន់ ៥នាក់ និងរបួសស្រាលចំនួន ១៩នាក់។
គ្រោះថ្នាក់ចរាចរណ៍កើតនៅរាជធានី-ខេត្ត ចំនួន ៨ មានដូចជា ៖ ខេត្តកំពង់ស្ពឺ ស្លាប់ ១នាក់ និងរបួស ១នាក់ , ក្រចេះ ស្លាប់ ១នាក់ , ភ្នំពេញ ស្លាប់ ២នាក់ , ព្រះវិហាររបួស ១នាក់ , ព្រះសីហនុ ស្លាប់ ២នាក់ និងរបួស ៤នាក់ , ស្វាយរៀង របួស ១៦នាក់ , កែប របួស ២នាក់ និងខេត្តត្បូងឃ្មុំ ស្លាប់ ១នាក់៕

