ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជាបានបន្តទៅចូលរួមកម្មវិធីជួបជុំក្នុងឱកាសការខិតចូលមកដល់នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ជាមួយលោកយាយលោកតា អ៊ុពូមីង បងប្អូន និងកូនៗនៅខេត្តព្រះវិហារ ដែលរួមមាន ពិធីសូត្រមន្ត ការប្រគុំភ្លេងរាំចង្វាក់ប្រជាប្រិយ ការលេងល្បែងប្រជាប្រិយ ព្រមទាំងពិសារអាហារសាមគ្គីយ៉ាងកក់ក្តៅជាទីបំផុត។







