
ភ្នំពេញ៖ ក្រុមប្រឹក្សាជំនុំជម្រះ គ.ជ.ប បានសម្រេចលុបបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតនៃគណបក្សភ្លើងទៀន នៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ , លុបបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតនៃគណបក្សភ្លើងទៀន សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក និងលុបបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតនៃគណបក្សភ្លើងទៀន សង្កាត់មនោរម្យ ខណ្ឌ ៧មករា រាជធានីភ្នំពេញ។
ការសម្រេចនេះ បានធ្វើឡើងនៅក្នុងសវនាការជំនុំជម្រះជាសាធារណៈនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ នេះ ដោះស្រាយសំណុំរឿងចំនួន ៣ ពាក់ព័ន្ធនឹងបញ្ជីបេក្ខជននៃគណបក្សភ្លើងទៀន ដែលប្រជាពលរដ្ឋបានប្តឹងបដិសេធបញ្ជីបេក្ខជន គណបក្សភ្លើងទៀន នៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ នៅសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក និងនៅសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២៕