ឯកឧត្តម កាន់ ផារិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបសម្តែងការគួរសមរបស់ ឯកឧត្តម KAIRAT Sarybay អគ្គលេខាធិការ នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) ឯកឧត្តម Kanat Tumysh ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកាហ្សាក់ស្ថានប្រចាំកម្ពុជា និង ឯកឧត្តម Shovgi Mehdizada ឯកអគ្គរដ្ឋទូត អាស៊ែបៃហ្សង់ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងនៅក្នុងឱកាសដែលឯកឧត្តម អញ្ជើញមកបំពេញទស្សនកិច្ចការងារនៅកម្ពុជា។
កិច្ចប្រជុំ បានពិភាក្សាផ្តោតលើតួនាទី និងទិសដៅអនាគតរបស់ CICA ក្នុងបរិបទតំបន់ និងសកល។ ភាគីទាំងពីរបានគូសបញ្ជាក់ពីការចូលរួមរបស់កម្ពុជា និងតួនាទីដ៏សកម្មក្នុងការលើកកម្ពស់ការធ្វើសមាហរណកម្មតំបន់នៅអាស៊ី រួមទាំងការបង្កើនការតភ្ជាប់ ការពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ការជំរុញទេសចរណ៍ និងការគាំទ្រសកម្មភាពសក្តានុពលរបស់ CICA នៅកម្ពុជានាពេលអនាគត។



