តុលាការកំពូលរបស់ប្រទេសនេប៉ាល់កាលពីថ្ងៃចន្ទ ទី៣០ ខែមីនា បានបង្គាប់ឱ្យរដ្ឋាភិបាលបង្ហាញភស្តុតាងត្រឹមត្រូវនៃការឃុំខ្លួនអតីតនាយករដ្ឋមន្ត្រី លោក KP Sharma Oli ដែលត្រូវបានចាប់ខ្លួនពីបទចោទប្រកាន់ក្នុងការបង្ក្រាបដ៏បង្ហូរឈាមលើការតវ៉ាឆ្នាំ២០២៥ ដែលបានបណ្តេញលោកចេញពីតំណែង។

សេចក្តីបង្គាប់នេះធ្វើឡើងខណៈអ្នកគាំទ្ររាប់រយនាក់របស់លោកបានចេញធ្វើបាតុកម្មទាមទារឱ្យមានការដោះលែងលោក Oli ដែលត្រូវបានរារាំងដោយការដាក់ពង្រាយកងកម្លាំងនគរបាលយ៉ាងច្រើននៅពេលដែលពួកគេខិតចូលជិតដល់អគារសភាចាស់រងការដុតបំផ្លាញនៅក្នុងអំពើហិង្សាកាលពីខែកញ្ញាដែលបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់៧៦នាក់ស្លាប់។

អ្នកតវ៉ានិយាយថា «វាគឺជានយោបាយនៃការសងសឹក»។ លោក Oli អាយុ៧៤ ឆ្នាំ និងអតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Ramesh Lekhak ត្រូវបានចាប់ខ្លួននៅក្នុងការឆ្មក់ចូលចាប់ខ្លួននៅមុនពេលថ្ងៃរះកាលពីថ្ងៃសៅរ៍សប្តាហ៍កន្លងទៅនេះ មួយថ្ងៃបន្ទាប់ពីនាយករដ្ឋមន្ត្រី លោក Balendra Shah បានស្បថចូលកាន់តំណែងក្រោយការបោះឆ្នោតលើកដំបូងចាប់តាំងពីការបះបោរ ខែកញ្ញា។
កាលពីថ្ងៃចន្ទ តុលាការកំពូលបានបង្គាប់ឱ្យរដ្ឋាភិបាលផ្តល់ភស្តុតាងត្រឹមត្រូវសម្រាប់ការចាប់ខ្លួនលោក Oli បន្ទាប់ពីភរិយារបស់លោកបានដាក់ញត្តិមួយ ដោយអះអាងថាចំណាត់ការរបស់រដ្ឋាភិបាលគឺខុសច្បាប់។ អ្នកនាំពាក្យតុលាការកំពូលលោក Arjun Prasad Koirala បាននិយាយថា «តុលាការកំពូល បានចេញសេចក្តីបង្គាប់ទៅឲ្យរដ្ឋាភិបាល ដោយសួររកមូលហេតុនៅពីក្រោយការចាប់ខ្លួនអតីតនាយករដ្ឋមន្ត្រី លោក KP Sharma Oli»។
ការធ្វើអត្ថាធិប្បាយរបស់លោក កើតមាន ក្រោយដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសឈូងសមុទ្រ រួមទាំងអារ៉ាប៊ីសាអ៊ូឌីត អារ៉ាប់រួម និងកាតា ជាទីដែលរដ្ឋាភិបាលទាំងនោះបានចុះហត្ថលេខាសម្រាប់ប្រពន្ធ័ការពាររបស់អ៊ុយក្រែន៕