អូស្ត្រាលី គំរាមប្ដឹងក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ជុំវិញការមិនអនុលោមតាមបម្រាមបណ្តាញសង្គម

2026/03/31 07:06:01 pm        94

នៅថ្ងៃអង្គារ (៣១ មីនា) នេះ អូស្ត្រាលីគំរាមថា ខ្លួននឹងប្តឹងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមខ្នាតយក្សជាច្រើន ពីបទបំពានលើបម្រាមបណ្ដាញសង្គមលើអ្នកដែលមានអាយុក្រោម ១៦ឆ្នាំ ខណៈនិយតករអ៊ីនធឺណិតរបស់ប្រទេសនេះបានបញ្ជាក់ថា ខ្លួនកំពុងស៊ើបអង្កេតវេទិកាធំៗមួយចំនួន ចំពោះការសង្ស័យថា អាចមានការរំលោភលើបម្រាម ដែលជាសញ្ញាបង្ហាញថា ក្រុមហ៊ុនទាំងនោះអាចនឹងប្រឈមចំណាត់ការច្បាប់ ក្រោមប្រព័ន្ធគ្រប់គ្រងដំបូងគេបង្អស់នៅលើពិភពលោក។

សេចក្ដីប្រកាសនេះគឺជាការវាយតម្លៃជាសាធារណៈលើកដំបូងរបស់រដ្ឋាភិបាល ចំពោះការអនុលោមតាមច្បាប់ ដែលកំពុងត្រូវបានសិក្សាដោយអ្នករៀបចំគោលនយោបាយនៅទូទាំងសកលលោក។ ការអនុវត្តមិនបានខ្ជាប់ខ្ជួនដោយបណ្តាញសង្គមធំៗទាំងនេះ អាចនឹងប៉ះពាល់ដល់ដំណើរការរបស់រដ្ឋាភិបាលនៃប្រទេសដទៃទៀត ដែលកំពុងពិចារណាលើការដាក់កម្រិតស្រដៀងគ្នានេះ។

ស្នងការទទួលបន្ទុកសុវត្ថិភាពអ៊ីនធឺណិត លោកស្រី Julie Inman Grant បាននិយាយថា បណ្តាញសង្គម Facebook និង Instagram របស់ក្រុមហ៊ុន Meta ក៏ដូចជាក្រុមហ៊ុន Snapchat ក្រុមហ៊ុន TikTok និងកម្មវិធី YouTube របស់ក្រុមហ៊ុន Google ត្រូវបានកត់សម្គាល់ថា អាចនឹងមិនបានអនុលោមតាមច្បាប់ ហើយស្ថាប័នត្រួតពិនិត្យកំពុងប្រមូលភស្តុតាងសម្រាប់លទ្ធភាពនៃការដាក់ពិន័យ ដោយសេចក្ដីសម្រេចនឹងត្រូវធ្វើឡើងនៅពាក់កណ្តាលឆ្នាំនេះ។

ក្រោមច្បាប់របស់អូស្ត្រាលី បណ្តាញសង្គមនានាប្រឈមនឹងការផាកពិន័យរហូតដល់ ៤៩,៥ លានដុល្លារអូស្ត្រាលី (ប្រហែល ៣៤ លានដុល្លារអាមេរិក) ចំពោះការមិនអនុលោមតាមបម្រាម។ ក្រុមហ៊ុន Meta និង Snap បាននិយាយថា ពួកគេប្តេជ្ញាអនុលោមតាមបម្រាមនេះ ខណៈអ្នកនាំពាក្យរបស់ក្រុមហ៊ុន Meta បានបន្ថែមថា ការសាកល្បងបច្ចេកវិទ្យាបញ្ជាក់អាយុរបស់រដ្ឋាភិបាលផ្ទាល់ ក៏បានរកឃើញថាមាន «កម្រិតលម្អៀងពីធម្មជាតិ» ជុំវិញការកំណត់អាយុ ១៦ ឆ្នាំនេះដែរ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        158
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        146
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm